ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បច្ចុប្បន្នកម្ពុជាមានអង្គភាពសារព័ត៌មានជាតិ និងអន្ដរជាតិ ចំនួន២,១៥៤ ដែលបានចុះបញ្ជីនៅក្រសួង

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បច្ចុប្បន្នកម្ពុជាមានអង្គភាពសារព័ត៌មានជាតិ និងអន្ដរជាតិ ចំនួន២,១៥៤ ដែលបានចុះបញ្ជីនៅក្រសួង

(ភ្នំពេញ)៖ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ អង្គភាពសារព័ត៌មានជាតិ និងបរទេស ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន២,១៥៤អង្គភាព (ផ្សាយបែបបុរាណ និងបែបទំនើប) មានការកើនឡើងចំនួន៥៥៨អង្គភាព បើធៀបនឹងឆ្នាំ២០១៨ ស្មើនឹង២៧,៣០ភាគរយ។

ការលើកឡើងរបស់លោក មាស សុភ័ណ្ឌ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងព័ត៌មាន»

បើតាមឯកឧត្តម មាស សុភ័ណ្ឌ ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញអំពីលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា។

លោកបានអះអាងថា ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន គិតត្រឹមខែសីហា ឆ្នាំ២០២២ រួមមាន៖

*ទី១៖ គេហទំព័រ និង TV Online ចំនួន៨៦១អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន២៣អង្គភាព និងចាងហ្វាងជាស្ត្រី ៧៤នាក់)
*ទី២៖ កាសែត ចំនួន៤៤៦អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន២៥អង្គភាព និងចាងហ្វាងជាស្ត្រី ២២នាក់)
*ទី៣៖ សមាគមសារព័ត៌មាន ចំនួន៥១អង្គភាព (ក្នុងនោះមានសហប្រធានជាជនបរទេស ចំនួន០១អង្គភាព និងជាស្ត្រី ០១នាក់)
*ទី៤៖ ទស្សនាវដ្ដី ចំនួន១៩៣អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន៣២អង្គភាព និងចាងហ្វាងជាស្ត្រី ៣៩នាក់)
*ទី៥៖ ព្រឹត្តិបត្រ ចំនួន២២អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន០៦អង្គភាព និងចាងហ្វាងជាស្ត្រី ០៤នាក់)
*ទី៦៖ រោងពុម្ព ចំនួន១១៣អង្គភាព (ក្នុងនោះមានចាងហ្វាងជាស្ត្រី ០៤នាក់)
*ទី៧៖ សៀវភៅ ចំនួន២២អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន០៤អង្គភាព និងចាងហ្វាងជាស្ត្រី ០៤នាក់) និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ០១អង្គភាព
*ទី៨៖ ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង សរុបចំនួន២៦អង្គភាព (អ្នកឆ្លើយឆ្លងព័ត៌មាន ០១នាក់ ក្នុងនោះជាបរទេសចំនួន១៦នាក់ និងជាស្រ្តីចំនួន ០៣នាក់)
*ទី៩៖ ស្ថានីយវិទ្យុ FM ចំនួន៨៣ស្ថានីយ នៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត ចំនួន១៣៧ស្ថានីយ និងវិទ្យុ AM ចំនួន០១ស្ថានីយ នៅរាជធានីភ្នំពេញ
*ទី១០៖ ទូរទស្សន៍អាណាឡូក និង Digital ចំនួន២៩ស្ថានីយ និងទូរទស្សន៍ខ្សែកាប ចំនួន២១២ស្ថានីយ (នៅភ្នំពេញ ចំនួន០២ស្ថានីយ និងនៅតាមខេត្ត ចំនួន២១០ស្ថានីយ)
*ទី១១៖ ប្រព័ន្ធ OTT ចំនួន០៧ និងប្រព័ន្ធ Satellite ចំនួន០២ (Decho DTV, SKY One DTV, ផ្កាយរណប APB)។

បន្ថែមពីនេះ ក្រសួងព័ត៌មាន បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួលការផ្សព្វផ្សាយ និងរៀបចំជាមណ្ឌលព័ត៌មាន (Media Center) សម្រាប់ចុះឈ្មោះ និងផ្តល់ព័ត៌មាននានា ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តជាតិ ដែលបានចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំកម្រិតអន្តជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដូចជា កិច្ចប្រជុំកំពូលអាស៊ី-អ៉ីរ៉ុប លើកទី១៣ តាមប្រព័ន្ធនិមិ្មត (online) កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |