ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពិនិត្យឡើងវិញលើកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជន

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពិនិត្យឡើងវិញលើកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាឲ្យលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យឡើងវិញលើកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia បន្ទាប់ពីរងការរិះគន់ផ្ទួនពីមហាជន រឿងយកល្បែងតំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៉ិចស៊ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឲ្យខេត្តស្ទឹងត្រែង។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សុំឲ្យលោកជំទាវ ភឿង សកុណា ពិនិត្យឡើងវិញអំពីអាកម្មវិធីបវរកញ្ញាស្អីគេនៀក [Miss Grand Cambodia] ដោយសារតែរឿងវាច្រើនពេក ឃើញគេបង្ហោះចុះបង្ហោះឡើង មើលសុំហៅគ្នាមកធ្វើការមើល រឿងហ្នឹងវាយ៉ាងម៉េចបានទៅចឹង តំណាងបាវិត តំណាងប៉ោយប៉ែត សុទ្ធតែល្បែង អាហ្នឹងគ្នាក៏លុបចោលហើយ ប៉ុន្តែតំណាងស្ទឹងត្រែង គេទាត់ចោល រួចហើយអ្វីដែលសំខាន់ គឺស្រែក អាឡេអាឡូ ពេញទឹកពេញដី នេះជាភារកិច្ចរបស់ក្រសួងវប្បធម៌ ធ្វើការភ្លាមៗ។ សុំថ្ងៃក្រោយ មើលបញ្ហានេះឡើងវិញ ខ្ញុំមិនថាខុសត្រូវយ៉ាងម៉េចទេ ក៏ប៉ុន្តែមតិមហាជន គឺបង្ហាញនូវការសោកស្តាយ យើងត្រូវស្តាប់នូវសំឡេងនេះផង ហើយធ្វើការកែតម្រូវ»

ការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ ឬ Miss Grand Cambodia 2022 ត្រូវបានគេដឹងថា រៀបចឡើងដោយផលិតកម្មមហាហង្ស ដែលមានលោក អ៉ិន សុភិន ជាអគ្គនាយកផលិតកម្ម។ កម្មវិធីនេះធ្លាប់បានរៀបចំប៉ុន្មានលើកមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខនារីដែលចូលរួមសម្តែង ក្នុងការប្រកួតប្រជែងកម្មវិធីបវរកញ្ញា Miss Grand Cambodia 2022 គ្មានកំហុតទេ ព្រោះពួកគេសម្តែង និងស្លៀកពាក់ទៅតាមអ្នករៀបចំកំណត់ បើមិនពួកគេមិនធ្វើតាម អ្នករៀបចំថា មិនត្រូវស្តង់ដារប្រកួតប្រជែង។ ដូច្នេះបេក្ខនារីដែលចូលរួមប្រកួតប្រជែងគ្នាមិនខុសទេ អ្នកដែលខុស គឺអ្នកដឹកនាំកម្មវិធី។

សូមជម្រាបថា បន្ទាប់ពីបានឃើញការប្រកួតបវរកញ្ញា Miss Grand Cambodia 2022 យកល្បែងបៀរ និងអាប៉ោង តំណាងឲ្យក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មហាជនបានផ្ទុះការរិះគន់យ៉ាងខ្លាំង។ បន្ទាប់ពីទទួលការរិះគន់នេះ អ្នករៀបចំកម្មវិធីក៏បានចេញលិខិតអភ័យទោស និងដកឈុតនេះចេញពីការប្រកួត។

ក្រោយមកក៏លេចនូវការរិះគន់ជាថ្មី លើបេក្ខនារីតំណាងខេត្តស្ទឹងត្រែង ដែលស្លៀកសំលៀកបំពាក់សិចស៊ីជ្រុល លេចកេរ្តិ៍ខ្មាស រហូតដល់រដ្ឋបាលខេត្តស្ទឹងត្រែង ចេញមកប្រតិកម្មផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |