ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គណៈប្រតិភូសភាសហរដ្ឋអាមេរិក កោតសរសើរអំពី វឌ្ឍនភាពការងារក្នុងវិស័យបរិស្ថានកម្ពុជា

គណៈប្រតិភូសភាសហរដ្ឋអាមេរិក កោតសរសើរអំពី

វឌ្ឍនភាពការងារក្នុងវិស័យបរិស្ថានកម្ពុជា

—————————————

ឯកឧត្តម  សាយ  សំអាល់  រដ្ឋមន្រ្តី ក្រសួងបរិស្ថាន  បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក  ដឹកនាំដោយឯកឧត្តម  Stephen Cohen ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងយល់អំពីវិស័យបរិស្ថានកម្ពុជា នាល្ងាច  ថ្ងៃទី២៩  ខែសីហា  ឆ្នាំ២០២២  នៅសណ្ឋាគារ  ហៃយ៉ាត់  រីជិនស៊ីភ្នំពេញ។ 

ក្នុងឱកាសនោះ   ឯកឧត្តមរដ្ឋមន្រ្តី  បានជម្រាបជូនអំពីវឌ្ឍនភាពក្នុងវិស័យបរិស្ថាន ដែលបានវិវឌ្ឍទៅតាមដំណើរសច្ចធម៌ប្រវត្តិសាស្ត្រដែលប្រទេស និងប្រជាជនកម្ពុជាបានឆ្លងកាត់ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាទៅតាមនិន្នាការពិភពលោក។ សុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ  គឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត អនុញ្ញាតឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជារួម និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការផ្លាស់ប្តូរជាវិជ្ជមាននូវឥរិយាបថប្រជាជន ឱ្យយកចិត្តទុកដាក់និងផ្តល់សារសំខាន់កាន់តែខ្លាំងលើបញ្ហាបរិស្ថាន និងការអភិរក្សធម្មជាតិ។ ជាក់ស្តែង ប្រជាជនកម្ពុជា ជាពិសេសយុវជន ជាទូទៅ មានការយល់ដឹង និងចូលរួមក្នុងកិច្ចការបរិស្ថាន ជាពិសេសប្រតិបត្តិមេត្រីបរិស្ថាន គួរឱ្យកត់សម្គាល់។ ជាងនេះទៀត ដោយសារវឌ្ឍនភាពសេដ្ឋកិច្ចជាតិ និងជីវភាពល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋកម្ពុជា បានងាកមកប្រើប្រាស់សេវាកម្មឧទ្យានជាតិ និងតំបន់ការពារធម្មជាតិកម្ពុជា ជាទីកន្លែងលំហែរកំសាន្ត និងស្វែងយល់បង្កើនចំណេះដឹងអំពីធម្មជាតិ និងជីវៈចម្រុះ កាន់តែច្រើនឡើងៗ មិនធ្លាប់មានពីមុនមក ដែលការណ៍នេះបានជួយរួមចំណែកដល់កិច្ចការបរិស្ថាន ឱ្យស្ថិតនៅលើមាគ៌ាមួយជាវិជ្ជមាន។

ទន្ទឹមនឹងនោះ  ឯកឧត្តមរដ្ឋមន្រ្តី  ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍ប្រជាជាតិ  និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន  ការអភិរក្សជីវចម្រុះ  និងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាអំពីសារសំខាន់នៃការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីរកចំណូលបន្ថែមតាមរយៈការលក់ឥណទានកាបូន សំដៅលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋាន ផង និងចូលរួមដោះស្រាយបញ្ញាប្រឈមជាសកលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះផង។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |