ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សមត្ថកិច្ចរឹតបន្ដឹងការចូលទៅចម្ការលោក ខឹម វាសនា ខណៈឱសានវាទជួបជុំចប់ត្រឹមយប់នេះ

សមត្ថកិច្ចរឹតបន្ដឹងការចូលទៅចម្ការលោក ខឹម វាសនា ខណៈឱសានវាទជួបជុំចប់ត្រឹមយប់នេះ

(សៀមរាប)៖ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ផ្តើមរឹតបន្ដិចចរាចរណ៍របស់ពលរដ្ឋចូលទៅដីចម្ការរបស់លោក ខឹម វាសនា មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅពេលដែលឱសានវាទជួបជុំត្រូវបានអាជ្ញាធរកំណត់ ឱ្យបញ្ចប់នៅម៉ោង១២យប់ ថ្ងៃទី៣០ ខែសីហានេះ។

ជាមួយវិធានការរឹតបន្តឹងនេះ សមត្ថកិច្ច បានដាក់បារ៉ាស់នៅច្រកសំខាន់ៗចំនួន ៥កន្លែង ច្រកចូលទៅចម្ការរបស់លោក ខឹម វាសនា ដែលស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បារ៉ាស់នៅភូមិតានី ឃុំរុនតាឯក អាជ្ញាធរហាមមិនឱ្យពលរដ្ឋមានម៉ូតូ និងរថយន្តជាដើមនោះ ចូលទៅតាមផ្លូវឆ្ពោះទៅគោលដៅចម្ការលោក ខឹម វាសនា ទេ ដោយបារម្ភមានការជួបជុំបន្ថែមទៀត។

ក្រៅពីការហាមចូលនេះ គេសង្កេតឃើញថា អ្នកដែលស្នាក់នៅចម្ការមួយរយៈនេះ បានចាកចេញពីចម្ការជំរំរបស់មេបក្ស LDP ផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ នៅជុំវិញចម្ការរបស់លោក ខឹម វាសនា សមត្ថកិច្ចនៅតាមអង្កេតសកម្មភាពពួកគេមិនដាច់ ហើយអ្នកលក់ដូរក៏ត្រូវបានហាមមិនឱ្យលក់តាមផ្លូវសាធារណបន្តទៀតដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សមាជិក សមាជិការបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរហូតដល់ទៅជិត២ម៉ឺននាក់ មកពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំគ្នានៅចម្ការលោក ឃឹម វាសនា ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមហេតុផលស្តាប់ការពន្យល់ធម៌ និងគេចពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី និងទឹកលិចពិភពលោកជាដើម។

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា បានណែនាំឱ្យរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា។

បើទោះបីជាយ៉ាងណា ខាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានដាក់លិខិតចូលទៅរដ្ឋបាលខេត្តសៀមរាបផងដែរ សុំពន្យារពេលរំសាយនេះ ហើយបន្តជួបជុំគ្នារហូតដល់ដំណាច់ខែកញ្ញា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |