ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

កម្ពុជា-ថៃ ព្រមព្រៀមគ្នាបង្កើតស្ដង់ដាររួម ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស

កម្ពុជា-ថៃ ព្រមព្រៀមគ្នាបង្កើតស្ដង់ដាររួម ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស

ភ្នំពេញ៖ កម្ពុជា-ថៃ បានព្រមព្រៀងគ្នា បង្កើតស្ដង់ដាររួមមួយ (SOP) ដើម្បីទប់ស្កាត់ បង្ក្រាបអំពើជួញ ដូរមនុស្សបន្ថែមពីលើការធ្វើ​បត្យាប័ណ្ណ​ និងកិច្ចសហការអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ។

ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំជាមួយ​ភាគី​ថៃ ទាក់ទងកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពី ​នីតិវិធីច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស នៅថ្ងៃទី២៧ ​ខែសីហា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុប្រធានអចិន្ត្រៃ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កិច្ចព្រមព្រៀម​កិច្ចសហប្រតិបត្តិនេះមានសារសំខាន់ណាស់ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សរវាង​ប្រទេស​ទាំងពីរ ដោយនីតិវិធី ​អនុវត្តការងារបទល្មើសជួញដូរមនុស្សនេះ ប្រទេសទាំងពីរអនុវត្ត​ខុសគ្នាខ្លះ ​ដូចនេះ ទើបកម្ពុជា-ថៃ ​រួមគ្នាបង្កើតស្ដង់ដារតែមួយ ដើម្បីអនុវត្តនេះ ឲ្យកាន់​តែមានប្រសិទ្ធភាព ។

លោកជំទាវ បានបន្តថា ប្រទេសទាំងពីរ នឹងបង្កើតមជ្ឈមណ្ឌលមួយ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ធ្វើការរួមគ្នា ​ខណៈភាគីកម្ពុជាបានរៀបចំយន្តការ​ តាមកាគ្រោងទុករួច ហើយភាគីថៃ សូម​ពន្យាពេលដល់ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំយន្តការរបស់ខ្លួន ​ដែលបន្ទាប់ពីនោះមក ប្រទេសទាំងពីរ​នឹងចែករំលែកនូវបទពិសោធន៍ នីតិវិធី វិស័យច្បាប់​ ដើម្បីដាក់បញ្ចូលគ្នា ។ នៅខែវិច្ឆិកាចុងឆ្នាំនេះ ភាគីទាំងពីរគ្រោងរៀបចំសិក្ខាសាលារួមគ្នា ​ហើយមន្ត្រីជំនាញ នឹង​ស្នើសុំគោលកាណ៍ពីរប្រមុខរាជរដ្ឋាភិបាល ​ដោយពេលសិក្ខាសាលាទ្វេភាគីនោះ នឹងមានការដាក់​បញ្ចូលទៅជាបទដ្ឋាន ឬនីតិវិធីប្រតិបត្តិមួយ ដែលមានលក្ខណៈជាស្ដង់ដារ ​បើមិនធ្វើបែបនេះទេ គឺប្រព្រឹត្តិទៅមិនលូន ។

លោកជំទាវ ជូន ប៊ុនអេង បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាលើកដំបូងហើយ សម្រាប់​ប្រទេសក្នុងតំបន់ ហើយសង្ឃឹមថា ​វានឹងក្លាយជាគំរូមួយ ​សម្រាប់ប្រទេសសមាជិក ​អាស៊ាន ដើម្បីធ្វើការរួមគ្នា ​ឲ្យកាន់តែជិតស្និទ្ធ ​លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

គួរបញ្ជាក់ថា ​កម្ពុជាតែងមានករណីអំពើជួញដូរមនុស្ស ​តាមលក្ខណៈពួកមេខ្យល់នាំពលករខ្មែរ លួចឆ្លង​ដែនដោយខុសច្បាប់ ទៅប្រទេសថៃ ​ដើម្បីរកការងារធ្វើ ​ហើយអាជ្ញាធរតាមព្រំដែន ក៏បានទប់ស្កាត់ ​និងបង្ក្រាបពួកមេខ្យល់ រួមទាំងកសាងនីតិវិធីបញ្ជូនទៅតុលាការផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |