ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យការងារគាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯកសម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យការងារគាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯកសម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ

————————————–

«បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថានគឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រៀបចំភូមិតាមគោលការណ៍នគរូបនីយកម្ម និងរៀបចំសួនដំណាំមានដើមឈើហូបផ្លែសម្រាប់ពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការងារទូទៅរបស់មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងបងប្អូនសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ 

ក្រសួងបរិស្ថានបានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាបក្នុងបេសកកម្មរៀបចំភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះមានការសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំដែលមានការ ដាំដើមឈើហូបផ្លែនានាសម្រាប់ជូនប្រជាពលរដ្ឋ និងចូលរួមដាំដើមឈើឡើងវិញនៅតំបន់ដែលត្រូវបានប្រជាពលរដ្ឋរុះរើ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់បងប្អូនក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅដ្ឋានមករស់នៅលើភូមិរៀបចំថ្មី។ ក្នុងនោះផងដែររាជរដ្ឋាភិបាល និងរៀបចំហេដ្ឋាសម្ព័ន្ធជូនពួកគាត់ ដែលក្នុងនោះក៏មានការដាំដើមឈើ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្ត្រីបរិស្ថាន ដែលបានចូលរួមនៅក្នុងការងារនេះ ដែលតម្រូវអោយរៀបចំរយៈយូរ  ដើម្បីធ្វើបំពេញបេសកកម្មការងារ សម្រាប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធក្រៅពីការងារស្នូលបច្ចុប្បន្ននេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |