ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មន្ត្រីជាន់ខ្ពស់បក្សកុម្មនិស្តចិន៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស

មន្ត្រីជាន់ខ្ពស់បក្សកុម្មនិស្តចិន៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់បក្សកុម្មនិស្តចិន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការកសាងជោគវាសនារួមរវាកម្ពុជា-ចិន កាន់តែទទួលបានផ្លែផ្កា។

ការកោតសសើរបែបនេះ ពីសំណាក់គណបក្សបក្សកុម្មនិស្តចិន បានធ្វើឡើងក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

បើតាមលោក កែម សម្បត្តិ អនុប្រធានគណៈកម្មការទំនាក់ទំនងការបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងទំនួបនោះ លោក លីវ ជានចាវ បានជម្រាបសម្តេចវិបុលសេនាភក្តី សាយ ឈុំ ពីស្ថានភាពខុសប្លែកគ្នារបស់កម្ពុជា កាលពីឆ្នាំ២០០៤ ក្នុងពេលដែលលោកមកដល់ប្រទេសកម្ពុជាជាលើកដំបូង និងពេលបច្ចុប្បន្ន ដោយបានឃើញពីការរីកចម្រើនរបស់កម្ពុជាឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែត្រូវលើកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសការកិត្យានុភាពរបស់កម្ពុជា ត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ។

លោក កែម សម្បត្តិ បានបន្ថែមថា «ប្រធានគណៈប្រតិភូអបអសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេលកន្លងទៅ ហើយក៏បានប្ដេជ្ញាគាំទ្រការដឹកនាំយ៉ាងត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន តទៅមុខអង្វែងទៀត ដើម្បីចំណងមិត្តភាព សាមគ្គីភាព នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការកសាងជោគវាសនារួមរវាកម្ពុជា-ចិន កាន់តែទទួលផលបានផ្លែផ្កាទៅថ្ងៃអនាគត»។

លោក លីវ ជានចាវ បានបញ្ជាក់ថា «ទោះបីជាស្ថិតនៅក្នុងបរិបទនៃសភាពការណ៍ពិភពលោកប្រែប្រួលស្មុគស្មាញ មានការវិវត្តន៍ ទៅប្រកដដោយគ្រោះថ្នាក់យ៉ាងណាក្តី ក៏ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ជាលំដាប់ ហើយទំនាក់ទំនងនេះ និងក្លាយទៅជាមរតកដល់ល្អ សម្រាប់អ្នកបន្តវេនទៅថ្ងៃអនាគត»

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមអបអរសាទរចំពោះលោក លីវ ជានចាវ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីឧសភាកន្លងទៅ សម្តេចនឹងសហការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលគណបក្សទាំងពីរបានប្រគល់ជូន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា នៅឆ្នាំ២០២៣ គឺជាឆ្នាំគម្រប់ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ធ្វើការជិតស្និទ្ធជាមួយមិត្តចិន ក្នុងការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សម្តេចក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន ដែលបានផ្ញើសារអរបអរសាទរ ជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧១ឆ្នាំ ថ្ងៃបង្កើតគណបក្ស និងជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២កន្លងមកនេះ។ ជោគជ័យនៃការបោះឆ្នោតនេះ បានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជានៅតែ
ត្រូវការតួនាទីដឹកនាំសង្គមរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

បន្ថែមពីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបង្ហាញការសប្បាយរីករាយ ដែលបានឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ឈានដល់កម្រិតមិត្តភាពដែកថែប ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមជោគវាសនារួមកម្ពុជា-ចិន។ ទោះបីក្នុងបរិបទកូវីដ១៩ និងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកក៏ដោយកម្ពុជា-ចិននៅតែឈររឹងមាំជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ប្រការនេះបានស្ដែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវការ ជាបន្តបន្ទាប់រវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងព្រឹត្តិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រសិទ្ធនាមថា «ជាវីរបុរសសង្ហាដើរបញ្ច្រាសទិស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីគណបក្ស រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ ជំនួយគាំទ្ររបស់ចិន មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ គឺបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជាទៀតផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |