ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អគ្គមេបញ្ជាការ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសេនានុព័ន្ធកម្លាំងស្វ័យការពារជាតិជប៉ុនប្រចាំកម្ពុជា

អគ្គមេបញ្ជាការ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសេនានុព័ន្ធកម្លាំងស្វ័យការពារជាតិជប៉ុនប្រចាំកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសៅ សេនានុព័ន្ធកម្លាំងស្វ័យការពារជាតិជប៉ុនថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នាឱកាសនោះ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានផ្តល់នូវការជឿជាក់ ចំពោះបេសកម្មការទូតរបស់លោកវរសេនីយ៍ឯក អុីស៊ីហារ៉ា ម៉ាសៅ ថានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មដូចសេនាអនុព័ន្ធមុនដែរ បើទោះបីបច្ចុប្បន្នសេនា នុព័ន្ធស្វ័យការពារជាតិជប៉ុនប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាមក្តី។ ឯកអគ្គរដ្ឋទូតជប៉ុនសង្ឃឹមថា ទៅថ្ងៃអនាគតជប៉ុននឹងមានស្ថានសេនានុព័ន្ធកម្លាំងស្វ័យការពារជាតិជប៉ុនប្រចាំនៅកម្ពុជា។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលជប៉ុនចំពោះដំណើរការស្ដារ និងការកសាងកម្ពុជានាពេលកន្លងមក ដោយបានគូសបញ្ជាក់ថា ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍកម្ពុជា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីស្ថានការណ៏បច្ចុប្បន្ននៅកម្ពុជា ដែលបញ្ហាជំងឺកូវីដ១៩ មានសភាពធូរស្រាលអាចគ្រប់គ្រងបាន ហើយជោគជ័យនេះដោយកត្តាបីជាសំខាន់ គឺការដឹកនាំ ការចូលរួម និងការជួយឧបត្ថម្ភពីបណ្ដាប្រទេសជាមិត្ត ពិសេសអង្គការសុខភាពពិភពលោក។

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការលើវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់មិត្តជប៉ុនដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ធ្វើឲ្យកងយោពលខេមរភូមិន្ទ មានសមត្ថភាព និងរួមចំណែកនៅក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានស្នើសុំដល់ប្រទេសជប៉ុន បន្តជួយកសាងធនធានមនុស្សក្នុងកងយោពលខេមរភូមិន្ទបន្តទៀត រួមទាំងការជួយឧបត្ថម្ភសម្ភារផ្សេងៗដែលអាចជួយបាន ពិសេសសម្ភារជួយសង្គ្រោះគ្រោះមហន្តរាយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |