ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជា​ចំពោះការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជា​ចំពោះការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ,លោក អាប់ឌូឡា សាហ៊ីដ ប្រធានរដ្ឋសភាកម្ពុជា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។

ក្នុងពេលបំពេញទស្សនកិច្ច និងអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស​នៃសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានរដ្ឋសភា។

នាឱកាសនោះ លោក អាប់ឌូឡា សាហ៊ីដ បានសម្តែងសេចក្តីសោមនស្សរីករាយដែល​បាន​ទទួល​ការស្វាគមន៍នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា ​ក្នុងតួនាទីជាប្រធាន​មហា​សន្និបាត​អង្គការសហប្រជាជាតិលើកទី៧៦ ។

លោក មានប្រសាសន៍ថា បន្ទាប់ពីបានមកដល់កម្ពុជា និងបានជួបថ្នាក់ដឹកនាំសំខាន់ៗ បង្ហាញថា អតីតកាលកម្ពុជា ពោរពេញដោយការលំបាក ទំរាំអាចរំដោះប្រទេស និងមានការអភិវឌ្ឍ​ដល់​សព្វថ្ងៃ។

លោកបានកោតសរសើរកម្ពុជាអំពីការអភិវឌ្ឍយ៉ាងឆាប់ ប្រែក្លាយពីប្រទេសអភិវឌ្ឍដែលទទួលរង​សង្គ្រាមរាំរ៉ៃ ​រហូតធ្វើឱ្យប្រទេសពីមានការអភិវឌ្ឍក្នុងកម្រិតតិចតួចទៅ​ជាប្រទេស​អភិវឌ្ឍ​ក្នុងកម្រិតមធ្យម។

ក្នុងជំនួបនោះ លោក អាប់ឌូឡា សាហ៊ី បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្នុងតួនាទី​ជាប្រធាន​មហាសន្និបាតអង្គការ​សហប្រជាជាតិនាពេលនេះ ក្នុងគោលបំណងដើម្បីឯកភាព​កិច្ច​ព្រមព្រៀងនានា ដែលទាមទារឱ្យមានកិច្ចសហការពីរដ្ឋសភាកម្ពុជាតាមរយៈអន្តរសភា ពិភពលោក (IPU)។ លោក បន្តថា ដំណើរទស្សនកិច្ចនេះក៏មានបំណងឆ្ពោះទៅរកគោលដៅសហសវត្សន៍ SDG ដែល​ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា។

ក្រៅពីនេះ លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បាន​ស្ញប់ស្ញែង​ពី​តួនាទី​របស់កម្ពុជា​ ក្នុងការបញ្ជូនកងរក្សាសន្តិភាពទៅជួយសកម្មភាពដោះមីន​តាមរយៈឆ័ត្រអង្គការ​សហប្រជាជាតិ ​ដែលនេះបង្ហាញអំពីគំរូភាព​ដល់បណ្តាប្រទេសដ៏ទៃផ្សេងទៀត។

ជាការ​ឆ្លើយតប សម្តេចប្រធានរដ្ឋសភា ​ បានថ្លែងអំណរគុណអង្គការសហប្រជាតិ ដែលតែង​គាំទ្រ​កម្ពុជា ចាប់តាំងពីការបង្កើតរដ្ឋាភិបាលក្នុងអាណត្តិទី២ ។

សម្តេច បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ​បានប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដោយផ្អែក​លើច្បាប់ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |