ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងអប់រំ កំណត់យកថ្ងៃទី២៤ ខែតុលាសម្រាប់ប្រឡងឌីប្លូម និងថ្ងៃទី១៤ ខែវិច្ឆិកាសម្រាប់ប្រឡងបាក់ឌុប

ក្រសួងអប់រំ កំណត់យកថ្ងៃទី២៤ ខែតុលាសម្រាប់ប្រឡងឌីប្លូម និងថ្ងៃទី១៤ ខែវិច្ឆិកាសម្រាប់ប្រឡងបាក់ឌុប

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២១-២០២២។

នេះបើតាមការឲ្យដឹងពី លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា»។

លោក រស់ សុវាចា បានអះអាងថា រហូតមកដល់ពេលនេះក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់រៀបចំដំណើរការប្រឡងដ៏សំខាន់ទាំងពីរនេះ។ លោកបន្ដទៀតថា សម្រាប់ការប្រឡងលទ្ធផលប្រឡងឌីប្លូម គ្រោងនឹងធ្វើនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២ ខណៈលទ្ធផលប្រឡងបាក់ឌុប គ្រោងនឹងធ្វើនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ញើសារសំខាន់មួយចំនួនជូនដល់បេក្ខជនប្រឡងទាំងពីរប្រភេទ សូមឲ្យពួកគាត់បន្ដខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងត្រង់ត្រាប់ស្ដាប់ឱវាទពីសំណាក់មាតា បិតា អាណាព្យាបាល។

បន្ថែមពីការបន្ដរៀនត្រៀមប្រឡងឌីប្លូម និងបាក់ឌុប បេក្ខជនប្រឡងទាំងអស់ គឺត្រូវតែបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត នូវគោលការណ៍នានារបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពច្បាប់ចរាចរណ៍ ជៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ឬបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត ដើម្បីឈានជើងចូលរួមការប្រឡងនាពេលខាងមុខនេះ។ នេះជាអ្វីដែលលោក រស់ សុវាចា បានគូសបញ្ជាក់បន្ថែម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |