ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា និង​វៀតណាមពិភាក្សា​លម្អិត​ពី​ MOU ​ជួយ​ពង្រឹង​កី​ឡាអេ​ឡិច​ត្រូ​និ​ចត្រៀម​ស៊ី​ហ្គេម ២០២៣

កម្ពុជា និង​វៀតណាមពិភាក្សា​លម្អិត​ពី​ MOU ​ជួយ​ពង្រឹង​កី​ឡាអេ​ឡិច​ត្រូ​និ​ចត្រៀម​ស៊ី​ហ្គេម ២០២៣

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ច​វៀតណាម នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ដើម្បី​ពិភាក្សា​ការងារ​លម្អិត​អំពី​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា ​(MOU) ដែល​ភាគី​ទាំងពីរបាន​ចុះកិច្ចសន្យា​បឋមកាលពី​ខែឧសភា​កន្លងទៅ នៅ​ប្រទេស​វៀតណាម។​

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ខ្លឹមសារ​សំខាន់ក្នុង​ MOU ​ដែល​សហព័ន្ធ​អេឡិចត្រូនិក​កម្ពុជា និង​វៀតណាមបាន​ចុះកិច្ចសន្យា​បឋម​ជាមួយគ្នា ហើយ​ត្រូវបាន​លើក​មក​ជជែក​គ្នា​លម្អិត​នាពេលនេះផ្ដោត​សំខាន់​លើ ២​ចំណុចដែល​វៀតណាមសន្យារ​ជួយ​ដល់​កម្ពុជា ទី​១-​ការជួយ​រៀបចំ​លក្ខណៈ​បច្ចេកទេស​ក្នុង​ការរៀបចំ​ ការប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ចក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ទី​២-​ការជួយ​ពង្រឹង​ធនធានមនុស្ស​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​​

​សូមបញ្ជាក់ថា កី​ឡាអេ​ឡិច​ត្រូ​និ​ចគឺជា​កីឡា​១ ក្នុងចំណោម​កីឡា​ទាំង ៣៩​ប្រភេទបូក​នឹង​កីឡា​សម្ដែង ១​ប្រភេទ ដែល​ត្រូវបាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ អនុម័ត​រួចរាល់សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ កី​ឡាអេ​ឡិច​ត្រូ​និ​ចទើប​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ ២​ដង​ប៉ុណ្ណោះកាល​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ឆ្នាំ​២០២២ នៅ​វៀតណាម ខណៈ​កម្ពុជាគឺជា​លើក​ទី​៣ ដែល​កីឡា​ទំនើប​មួយ​នេះត្រូវ​បង្ហាញ​វត្តមាន៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |