ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

World Cup នឹង​ចាប់ផ្តើម​មុន​ការគ្រោងទុក​មួយថ្ងៃ​ដោយ​ក្រុម​ម្ចាស់ផ្ទះ​ប្រកួត​បើកឆាក

World Cup នឹង​ចាប់ផ្តើម​មុន​ការគ្រោងទុក​មួយថ្ងៃ​ដោយ​ក្រុម​ម្ចាស់ផ្ទះ​ប្រកួត​បើកឆាក

បាល់ទាត់៖ ​ផ្លូវការ​ហើយព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​កាតា​ចុងឆ្នាំ​នេះនឹង​ចាប់ផ្តើម​មុន​ការគ្រោងទុក​មួយថ្ងៃ​។​ ​​កាលវិភាគ​ចាស់​គឺ​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល A គ្រោង​ធ្វើ​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ​ឆ្នាំ២០២២ នេះ​រវាង​ក្រុម​សេ​ណេ​ហ្កា​ល់ ជួប​ហូ​ឡង់ តែ​នៅពេលនេះ​ការប្រកួត​ត្រូវបាន​សំរេច​ចាប់ផ្តើម​មុន​មួយថ្ងៃ​ពោលគឺ លើក​មក​ថ្ងៃអាទិត្យ​ ទី២០ ខែវិច្ឆិកា​រវាង​ក្រុម​ម្ចាស់ផ្ទះ​កាតា​ជួប​អេ​ក្វា​ដ័​រ​ជា​ជំនួប​បើកឆាក​វិញ​។​ ​​

ការផ្លាស់ប្តូរ​នេះនឹង​មិនមាន​ផលប៉ះពាល់​ណាមួយ​ជាមួយ​នឹង​ការប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ឡើយ ស្រប​ពេលដែល​ជំនួប​បើកឆាក​តាម​កាលវិភាគ​ចាស់​ រវាង​សេ​ណេ​ហ្កា​ល់​ជួប​ហូ​ឡង់​នោះ​ត្រូវ​រក្សា​នៅ​ថ្ងៃ​ចន្ទ​ដដែល មានន័យថា​ក្នុង​ថ្ងៃ​ចន្ទ​ ទី២១ នោះ​មានការ​ប្រកួត​តែ​ ៣គូ​ប៉ុណ្ណោះ​ខុសពី​កាលវិភាគ​ចាស់ ៤គូ​។ ​​ការផ្លាស់ប្តូរ​នេះ​គឺ​ស្របតាម​ប្រពៃណី​ជា​យូរ​មកហើយ ដោយ​ក្រុម​ម្ចាស់ផ្ទះ​ត្រូវ​ចាប់ផ្តើម​ការប្រកួត​មុនគេ​ក្រោយ​ពិធី​បើក​ជា​ផ្លូវការ​។ ​កាតា​ស្ថិតក្នុង​ពូ​ល A ដែល​ត្រូវ​ជួប​ជាមួយ​អេ​ក្វា​ដ័​រ ខណៈ​សេ​ណេ​ហ្កា​ល់​ជួប​ហូ​ឡង់​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |