ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

កម្ពុជា​នាំចេញកង់ច្រើនជាងគេ ទៅទីផ្សារសហគមន៍អឺរ៉ុប

កម្ពុជា​នាំចេញកង់ច្រើនជាងគេ ទៅទីផ្សារសហគមន៍អឺរ៉ុប

ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញកង់ មានទំហំទឹកប្រាក់ចំនួនប្រមាណ ៥២០​លាន​ដុល្លារ​អា​មេរិក​កើនឡើងជាង ១៤៤% ក្នុងនោះ ចាប់ពីឆ្នាំ២០២០ កម្ពុជា គឺជាប្រទេសទីមួយ ដែល​នាំចេញ​កង់​ច្រើន​ជាងគេទៅ​កា​ន់​ទីផ្សារ​សហគមន៍អឺរ៉ុប។

ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តី ពីសមិទ្ធផលសម្រេចបានរយៈពេល៥ ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២២ នេះថា ការនាំចេញកង់កម្ពុជា បានជាប់លំដាប់ថ្នាក់លេខ៥ លើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខមួយ នៃការនាំចេញ​ទៅ​កាន់​សហគមន៍អឺរ៉ុប ជាក់ស្តែងក្នុងរយៈពេល៦ ខែក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលនេះ មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ប្រមា​ណ ៥២០ លានដុល្លារអាមេរិក កើនឡើងជាង ១៤៤%។

ឯកឧត្តម ហេង សុខគង់ បន្ថែមថា ទោះបីស្ថិតក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដឥ១៩ ក៏ដោយ កម្ពុជា​នៅ​តែ​ទទួល​បាន​ការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្ម ដែលធ្វើឱ្យម្ចាស់រោងចក្រ សហគ្រាស គ្មានការបារម្ភពីកង្វះវត្ថុធាតុដើម ឬការបិទទ្វាររោងចក្រនោះឡើយ នេះគឺដោយសារកម្ពុជាបានចាក់វ៉ាក់សាំង បង្កើតភាពស៊ាំក្នុងសហគមន៍ ដោយ​បាន​បង្កើន​ទំនុកចិត្តសម្រាប់អ្នកបញ្ជាទិញ និងអ្នកវិនិយោគ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |