ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា ប្តេជ្ញា​ចិត្ត​យ៉ាងម៉ុត​មាំ​ប្រកប​ដោយ​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ទោះ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅក្តី

កម្ពុជា ប្តេជ្ញា​ចិត្ត​យ៉ាងម៉ុត​មាំ​ប្រកប​ដោយ​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ទោះ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅក្តី

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្ស បានថ្លែង​អះអាងថា​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បាន​ខិតខំ​ប្រឹងប្រែង​ប្រក​បដោយ​ឆន្ទៈក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះ​បី​អាមេរិក​ដាក់​ចំណាត់​ថ្នាក់​បែប​ណាក៏ដោយ ក៏​កម្ពុជា​ចាត់​ទុក​ចំណាត់​ថ្នាក់​នេះ​ជា​មូលដ្ឋាន​មួយ​ក្នុង​ការ​បន្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្សរបស់ខ្លួនដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃ​អំពើ​ជួញ​ដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ កាល​ពី​រសៀល​ម្សិល​មិញ នេះសម្តេចក្រឡាហោម ស ខេង បាន​សង្កត់​ធ្ងន់​ថា​ «យោង​តាម​ផែន​ការ​ប្រតិបត្តិការ​បង្កើន​ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ រហូត​ដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃកម្ពុជា បានប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ុត​មាំ​ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ក្នុង​ការ​តស៊ូ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេស​លើ​ស្ត្រី និងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏​ដូច​ជា​ជន​បរទេស ដែលរស់​នៅ​កម្ពុជា​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះភ័យ​អន្តរាយ​ដោយ​អំពើ​ទាសភា​ព​សម័យ​ថ្មី​នេះ​បាន​ឡើយ»។

សម្តេចក្រឡាហោមប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​អំពើជួញដូរមនុស្ស បានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និង​វិធានការ​ជា​អាទិភាព ព្រមទាំងដឹកនាំអនុវត្តកិច្ចការនេះទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ក្នុងនោះបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនគ្រប់ស្រទាប់ឲ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រម​ទាំង​បាន​បើក​កិច្ច​ប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​ការ​បង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរងគ្រោះច្រើនពាន់នាក់ និង​បាន​ឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យផងដែរ។

សម្តេចក្រឡាហោម ក៏បានឲ្យដឹងផងដែរថា ផ្ដើមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និង​ការ​ធ្វើ​ពលីកម្ម​យ៉ាងសកម្មរបស់ក្រសួង ស្ថាប័នមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្ម​ផ្លូវ​ភេទ​បាន​ញ៉ាំង​ឱ្យ​អំពើ​ល្មើស​ទាំង​នេះ​កាត់​បន្ថយ និងធ្វើឲ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្តរីកចម្រើន មា​ន​ភាព​ស៊ីវិល័យ​សមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិខ្មែរ ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់​ដែល​បង្ក​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ជួញ​ដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់នោះ។

តែទោះជាយ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា កម្ពុជា​នៅ​មាន​សេស​សល់​បញ្ហាប្រឈមដោយអន្លើដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន រួមទាំង​កត្តា​សត្យានុម័តិ អត្តនោម័តិ កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ហើយបញ្ហាទាំងអស់នេះ បាន​ជះ​ឥទ្ធិពលដល់កិត្យានុភាពជាតិ ប៉ះពាល់​ដល់​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិ សុខុមាលភាព និងជីវភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។ អាស្រ័យហេតុនេះ ដើម្បី​ជំរុញ​ឱ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត​នូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ មានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |