ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រយៈពេល១៨ខែ ការទន្ទ្រានដីខុសច្បាប់១៧១ករណីត្រូវបានបង្ក្រាប និងជនល្មើស៨៧នាក់ ត្រូវបញ្ជូនទៅតុលាការ

រយៈពេល១៨ខែ ការទន្ទ្រានដីខុសច្បាប់១៧១ករណីត្រូវបានបង្ក្រាប និងជនល្មើស៨៧នាក់ ត្រូវបញ្ជូនទៅតុលាការ

(កោះកុង)៖ នៅក្នុងរយៈពេល១៨ខែចុងក្រោយនេះ គឺចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ ត្រូវបានចាប់ខ្លួន និងអប់រំ ករណីទន្ទ្រានដីដោយខុសច្បាប់ទាំង១៧១ករណី ក្នុងនោះដាក់ពាក្យបណ្តឹងទៅតុលាការចំនួន២០៥ករណី ពិន័យអន្តរកាលចំនួន ២៧៧ករណី ហើយបញ្ជូនជនល្មើសចំនួន៨៧នាក់ ទៅតុលាការ ស្ថិតនៅតំបន់ជួរភ្នំក្រវាញទំហំ ១,៤លានហិកតា គ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រយៈពេល១៨ខែដូចគ្នា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានជួយយសង្គ្រោះសត្វព្រៃរស់ចំនួន ៧៤៧ក្បាល និងសត្វព្រៃស្លាប់ចំនួន២០៦ ក្បាល រឹបអូសរថយន្តចំនួន ១៦៩គ្រឿង ត្រាក់ទ័រ និងរថយន្តប៊ុលដូហ្សែរចំនួន ៤៣គ្រឿង ម៉ូតូចំនួន ១៧៣ គ្រឿង គោយន្តចំនួន ២៧១គ្រឿង។

បើតាមលោក នេត្រ ភក្ត្រា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានចុះល្បាតទាំងយប់ទាំងថ្ងៃចំនួន ៧៦៥៤លើក ចម្ងាយ ២៤៥,៥៣៥គីឡូម៉ែត្រ។ ដែលក្នុងនោះបានទប់សកាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមាន រុះរើខ្ទមខុសច្បាប់ចំនួន៩៨៣ ដកហូតឈើចំនួន២១៧៩ ម៉ែត្រគូប ដកហូត និងរឹបអូសរណាយន្តចំនួន ១៩៥៤គ្រឿង ដោះអន្ទាក់បានចំនួន ៣២,៣២២អន្ទាក់។

លោកបន្ថែមថា ក្រសួងបរិស្ថានសូមសម្តែងអំណរគុណ និងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់កន្លងមករបស់អាជ្ញាធរដែនដី និងភាគីដែលពាក់ពទ្ធ័ក្នុងតំបន់ការធម្មជាតិ របស់កម្ពុជា ក្នុងនោះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តោតលើកការពារពារសក្តានុពលបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ជួរភ្នំក្រវាញជាពិសេសក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការសមព័ន្ធមិត្តសត្វព្រៃ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការការពារនិងអភិរក្សតំបន់ជួរភ្នំក្រវាញដែលមានទំហំដីអភិរក្ស ១,៤លានហិកតា ដែលក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃពាមក្រសោប ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិបទុមសាគរជាដើម។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ការពារធម្មជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះដែលកម្ពុជាមាន។ ក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និង សហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងបរិស្ថាន ជាមួយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលជាមន្ត្រីនគរបាលយុត្តិធម៌នៅតាមតំបន់ការពារធម្មជាតិនានា ក្នុងការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ការចូលរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។

លោកគូសបញ្ជាក់ថា នេះគឺជាកិច្ចសហការដ៏ស្មោះត្រង់ និងប្រកបដោយផ្លែផ្កាដែលក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យតំបន់អភិរក្សកាន់តែត្រូវបានការពារយ៉ាងល្អប្រសើរ បទល្មើសគ្រប់ប្រភេទបានថយចុះយ៉ាងច្រើននៅតំប់នោះទាំងបទល្មើសកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ។ ការការពារបាននូវធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងល្អប្រសើរនេះ បនធ្វើឱ្យកម្ពុជាលក់ឥណទានកាបូននៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមទៀត បច្ចុប្បន្ននេះ យើងមានតំបន់ការពារធម្មជាតិចំនួន ៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧,៣លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ពទ្ធ័នានា ក្នុងការធានាបាននូវនិរន្តភាពការពារក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់តម្កល់ជូនឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |