ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ​ជាមួយ​អនុរដ្ឋ​មន្រ្តី​ការពារប្រទេសវៀតណាម

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ​ជាមួយ​អនុរដ្ឋ​មន្រ្តី​ការពារប្រទេសវៀតណាម

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង​គោក​បាន​ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល​បី​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​​ទី​៧​ ដល់​ថ្ងៃ​ទី៩​ ខែ​សីហា ឆ្នាំ២០២២។

ក្នុង​ដំណើរ​ទស្សនកិច្ចនេះឯកឧត្តមបានជួបពិភាក្សាការងារ​​មួយ​ចំនួនជាមួយ ឧត្តម​សេនីយ៍​ឯក​បម្រុង ង្វៀន តឹនគឿង អនុ​រដ្ឋមន្រ្តីការពារប្រទេស​ និង​ជាប្រធាន​អគ្គសេនាធិការ​ នៃ​កង​ទ័ព​ប្រជាជ​ន​​វៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងកិច្ចជំនួបនោះ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែង​ការស្វាគមន៍​យ៉ាងកក់​ក្ដៅ​ ចំពោះ​ការ​អញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព នៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ហើយក៏ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម​ផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ភាគី​វៀតណាម​ក៏​បាន​ចូល​រួម​អបអរ​សាទរ​ដល់​កម្ពុជា​ដែល​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន ​និង​ការរៀបចំការបោះការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំង​ការ​រៀបចំ​ប្រារព្ធ​ពិធី​រំឭក​ខួបលើកទី៤៥ នៃទិវា​ចង​ចាំ​ដំណើ​រ​ឆ្ពោះទៅ​កាន់​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២២នេះ។ ជាមួយ​គ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរ និងគាំទ្រផងដែរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤៣ បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការដ៏ល្អ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បក្ស​ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុង​នាម​ជា​ប្រទេសជិតខាងល្អ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ជាពិសេស​ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា​ជួប​ការលំបាក។ លើសពីនេះ ឯកឧត្តម ក៏បា​ន​កត់​សម្គាល់​អំពីការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ នៃ​លទ្ធផលកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ រួមទាំងវិស័យយោធា និង​សន្តិសុខ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ដែល​កងទ័ព​ នៃ​ប្រទេសទាំងពីរសម្រេចបានកន្លងមក ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក ហើយ​ក៏នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​ប្រទេស​ និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ដែល​ជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​ដើម្បីការពារ និងកសាងប្រទេសទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅ​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |