ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តៃវ៉ាន់ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ចំពោះមុខភាពតានតឹងជាមួយចិន

តៃវ៉ាន់ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ចំពោះមុខភាពតានតឹងជាមួយចិន

(តៃប៉ិ)៖ នៅថ្ងៃអង្គារនេះ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្រោមសេណារីយ៉ូការពារខ្លួន ប្រឆាំងទប់ទល់ការវាយប្រហារ ពីសត្រូវមកលើដែនកោះនេះ ចំពោះមុខភាពតានតឹងដែលពុំទាន់ថមថយវិញ នៅឡើយទេជាមួយចិន ចាប់តាំងពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅតៃវ៉ាន់ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។

សមយុទ្ធយោធាបាញ់កាំភ្លើងធំខាងលើ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអង្គារនេះ សម្រាប់រយៈពេលជិត១ម៉ោង នៅស្រុក ពីងទុង (Pingtung) ភាគខាងត្បូងកោះតៃវ៉ាន់ ក្រោមសេណារីយ៉ូទប់ស្កាត់សត្រូវ មិនឱ្យបញ្ជូនកម្លាំងឡើងមកដល់លើឆ្នេររបស់តៃវ៉ាន់។ លំហាត់យោធាបាញ់គ្រាប់ពិតនេះ ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍ម្តងទៀតនោះ គឺមានការដាក់ពង្រាយកងទ័ពរាប់រយនាក់ និងការប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ ហោវីសឺ (howitzer) ប្រហែល៤០គ្រឿង។ អ្នកនាំពាក្យយោធាតៃវ៉ាន់ បានអះអាងថា សមយុទ្ធនេះ គឺត្រូវបានគ្រោងទុកយូរមកហើយ មិនមែនជាការឆ្លើយតបចំពោះ ការធ្វើសមយុទ្ធយោធារបស់ចិនទេ។

គួរបញ្ជាក់ថា ចាប់តាំងពីលោកស្រី ផេឡូស៉ី បានមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍មុន ទីក្រុងប៉េកាំង បានបន្តការធ្វើសមយុទ្ធយោធារបស់ខ្លួន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នោះ រហូតមកទល់ថ្ងៃអង្គារនេះ ដោយមិនទាន់បញ្ចប់នៅឡើយទេ នៅជុំវិញកោះតៃវ៉ាន់។ ពីដំបូង យោធាចិនបានអះអាងថា សមយុទ្ធរបស់ខ្លួននឹងចប់ទៅវិញ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុន៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |