ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ឃាត់ខ្លួនម្ចាស់ទីតាំងស្តុកគ្រឿងក្នុងជ្រូកជិត១តោន ផ្ទុកសាធាតុគីមី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ឃាត់ខ្លួនម្ចាស់ទីតាំងស្តុកគ្រឿងក្នុងជ្រូកជិត១តោន ផ្ទុកសាធាតុគីមី  នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះឆែកឆេររោងស្តុកទុកគ្រឿងក្នុងជ្រូក២០កោះ ស្មើរនឹង១តោន ដែលមានផ្ទុកសារធាតុគីមី ព្រមទាំងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងរោងបាំងស័ង្កសី ជិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ បានធ្វើឡើងក្រោមបទបញ្ជាករបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត។ លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្ត ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បានប្រាប់ឲ្យដឹងថា ក្រោយចុះបង្ក្រាបនោះកម្លាំងរបស់លោក បានឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានបញ្ជាក់ថា គ្រឿងក្នុងជ្រូកស្តុកក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹង នោះសមត្ថកិច្ចបានឆែកឆេរកឃើញអណ្តាត ត្រចៀក ពោះ បេះដូង ក្រចកជើង សរុបមានចំនួន២០កេះ ស្មើរ១តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់។

បើតាមលោកឧត្តមសេនីយ៍ស្នងការរង សម្ភារ និងវត្ថុតាងខាងលើ ក្រោយពីធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |