ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២២

ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២២

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ផងដែរ។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗដូចខាងក្រោម៖

* សភាពការណ៍នៅតាមតំបន់ព្រំដែន មានសភាពស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុង ភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនដើម្បីតាមដានត្រួតពិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសក្រុមប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេស ជិតខាង និងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធីឈរលើ ស្មារតីគោរពគ្នាទៅវិញទៅស្រុក។

* សភាពការណ៍សន្តិសុខ សណ្ដាប់ភ្ជាប់សាធារណៈក្នុងប្រទេសមានភាពស្ងប់ស្ងាត់ និងយោធិពល ខេមរភូមិន្ទបានម្ចាស់ការនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារ សន្តិសុខ សុវត្ថិភាពថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងចូលប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ គណៈប្រតិភូអន្តរជាតិនិងកម្មវិធីផ្សេងៗប្រកបដោយសុវត្ថិភាព។

* ក្រៅពីនេះ បានសហការជាមួយបណ្ដាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា គោរព និងអនុវត្តបទបញ្ហាបង្រ្កាបសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដី ការនេសាទខុសច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិនិងសកម្មភាពគេចពន្ធ ដោយទទួលបាននូវលទ្ធផលល្អ។ ទន្ទឹមនោះក៏បានត្រៀមលក្ខណៈ ដើម្បីចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយនានា ផងដែរ។ ក្នុងចំណោម បទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិមកើតឡើងចំនួន២៦៨លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាប និងស្រាវជ្រាវបង្ក្រាបបានចំនួន១៤៥លើក។

* កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទការងារ កសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្ដុភារហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈ បច្ចេកទេសនិងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពរឿងបំពាក់ ការងារលើកកម្ពស់ សុខុមាលភាពកងទ័ព និងគ្រួសារ ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូនិងសំណង់ផ្សេងៗក្នុងកងទ័ព ការងារគ្រប់គ្រងអចលនទ្រព្យ ការងារការបរទេសយោធា ការងារគ្រប់គ្រងវិមានឈ្នះ ឈ្នះនិងប្រវត្តិសាស្ត្រយោធា ការងារចូលរួមរបស់កម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ។

* កងយោធពលខេមរភូមិន្ទ បានបន្តការចូលរួមជាមួយបណ្តាស្ថាប័នរាជរដ្ឋាភិបាលទប់ស្កាត់ការទន្ទ្រានកាន់កាប់ដី ការនេសាទខុស ច្បាប់និងការគេចពន្ធដើម្បីបង្កើនចំណូលរដ្ឋ ពិសេសជំរុញអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង់ពន្ធរថយន្តគ្មានពន្ធគ្រប់ប្រភេទ និងអនុវត្តវិធានការនានាឲ្យមានប្រសិទ្ធភាព។

* កងយោធពលខេមរភូមិន្ទ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ អនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើន ប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពការងារលើគ្រប់វិស័យនៅក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងពង្រឹងនិង ពង្រីកកិត្យានុភាពនៅក្នុងសង្គមជាតិនិងនៅលើឆាកអន្តរជាតិៗ

* កងយោធពលខេមរភូមិន្ទ បន្តជំរុញអនុវត្តវិធានការសុខាភិបាល «ការពារ និង៣កុំ» ដើម្បីទប់ស្កាត់រការក្នុង រីករាលដាលនៃជំងឺកូរីដ-១៩ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលកន្លងមក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |