ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អនាគត​របស់ Ronaldo នៅ Manchester United បន្ត​ស្ថិត​ក្នុង​មន្ទិល

អនាគត​របស់ Ronaldo នៅ Manchester United បន្ត​ស្ថិត​ក្នុង​មន្ទិល

បាល់ទាត់៖ ​អនាគត​របស់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo នៅ​ក្រុម​បិសាច​ក្រហម Manchester United បន្ត​ស្ថិតក្នុង​មន្ទិល​ដដែល បើទោះជា​មានការ​ចរចា​ចុងក្រោយ​បំផុត​នៅ​ថ្ងៃ​អង្គារ​កន្លងទៅ​។​ ​​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​រូបនេះបានមក​ដល់ទី​លាន​ហ្វឹកហាត់ Carrington របស់ Manchester United ជាមួយនឹង​វត្តមាន​ភ្នាក់ងារ Jorge Mendes ដើម្បី​ជជែក​ពី​ការ​អនាគត​របស់ Ronaldo ថា​ត្រូវ​ចាកចេញ​រឺ​ស្នាក់នៅ​បន្ត​។

​ស្ថិតក្នុង​ម​ហិ​ច្ច​តា​ចង់​លេង​នៅ​ក្របខណ្ឌ​ក្លិប​កំពូល UEFA Champions League ធ្វើឱ្យ Ronaldo បន្ត​គំនិត​ចង់​ចាក​ចេញពី Manchester United ឱ្យ​ខាន​តែ​បាន​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​ចុងក្រោយ​របស់ខ្លួន​។ ​​សារព័ត៌មាន​អង់គ្លេស​មួយ​បាន​ចុះផ្សាយ​ថា ការចរចា​មិន​ជោគជ័យ​ឡើយ បើទោះជា​មាន​វត្តមាន Sir Alex Ferguson ក្នុងការ​ចរចា​នោះ​ក៏​ដោយ​។ ​​ជំហរ​របស់ Manchester United គឺ​មិន​ចង់ឱ្យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ចាកចេញ​ឡើយ ខណៈ​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag ធ្លាប់បាន​បញ្ជាក់ថា Ronaldo ស្ថិតក្នុង​គំរោង​របស់លោក​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខ​។

​​បើទោះជា​មានបំណង​ចង់​លេង​បាល់​នៅ UEFA Champions League មក​ទល់​ពេលនេះគេ​មិនទាន់​ឃើញ​ក្លិប​ណាមួយ​ធ្វើ​ទំនាក់ទំនង​នាំយក​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​នៅឡើយ​។ ​​Chelsea និង Bayern Munich ក៏​ធ្លាប់​បង្ហាញ​ពី​បំណង​ចង់បាន Ronaldo ដែរ​តែ​ក្រោយមក​ក៏បាន​ដកខ្លួន​វិញ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |