ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុត ចំពោះកងទ័ពដែលរកឃើញគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រប់បែបយ៉ាង

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុត ចំពោះកងទ័ពដែលរកឃើញគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រប់បែបយ៉ាង

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុតដោយគ្មានការយោគយល់ ចំពោះមន្ដ្រីយោធាណាដែលត្រូវបានរកឃើញប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញគ្រប់បែបយ៉ាងទាំងបុគ្គលខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើ Facebook នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តម សេនីយ៍ឯក បានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញប្រើប្រាស់ត្រូវដាក់វិន័យឲ្យបានធ្ងន់ធ្ងរ ប៉ុន្ដែប្រសិនបើរកឃើញថា មានការចែកចាយបន្ដទៀតនោះ ត្រូវតែបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការអន់ឱន ឬមនោសញ្ចេតនានោះទេ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាគ្រឿងញឿន ក្នុងកងទ័ពខ្ញុំបានឲ្យដាក់ពិន័យធ្ងន់ធ្ងរមែនទែន ហើយបើមានបញ្ហាកាត់ចោលតែម្ដង ព្រោះមនោសញ្ចេតនាត្រូវមានព្រំដែន អង្គភាពខ្លះគាត់យោគយល់ច្រើនដងពេកតែមិនចប់ តែមានគាត់បញ្ជូនកន្លែងអប់រំជាមកវិញប្រើទៀត។ បើយើងមិនតឹងទេ យើងកំពុងតែធ្វើបាបបុគ្គលនោះតែម្ដង»

លោកឧត្ត សេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកនូវរឿងរ៉ាវមួយចំនួន ចំពោះភាពអនុគ្រោះចំពោះមន្ដ្រីយោធា ដែលបានសុំអនុញ្ញាតច្បាប់ឈប់សម្រាក ប៉ុន្ដែបែរជាទៅលួចប្រើប្រាស់គ្រឿងញៀន រហូតមានបញ្ហាខួរក្បាលបាត់បង់ស្មារតីដោយសារតែឥទ្ធិពលនៃគ្រឿងញៀននេះ ដូច្នេះចាប់ពីពេលនេះទៅមិនមែនជាពេលវេលាដែលត្រូវផ្ដល់នូវការអនុគ្រោះ ឬុមនោសញ្ចេតនាបន្ដទៀតនោះទេ ចំពោះបញ្ហាគ្រឿងញៀន។

លោកបានអះអាងថា ចាប់តាំងពីលោកមកកាន់ជាមេបញ្ជាកងទ័ពជើងគោក ក៏បានកែប្រែច្រើនចំពោះបញ្ហានេះ ហើយនឹងបន្ដកែប្រែទៀត ដោយមិនឲ្យបញ្ហាគ្រឿងញៀននេះ ក្លាយជាបន្ទុកក្នុងអង្គភាពទ័ពនោះទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |