ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋសភានឹងសិក្សាសំណើវិសោធនកម្មមាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ ដែលនឹងការពារស្ថិរភាពរបស់កម្ពុជា

រដ្ឋសភានឹងសិក្សាសំណើវិសោធនកម្មមាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ ដែលនឹងការពារស្ថិរភាពរបស់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចបញ្ជូនការ​ស្នើវិសោធនកម្ម​មាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ទៅគណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យនិងសិក្សា ខណៈមាត្រាមួយចំនួនក្នុងនោះ សំដៅដល់ការធានាការពារភាពជាប់គាំងផ្នែក​នយោបាយ​របស់កម្ពុជា។

នៅថ្ងៃទី១៩ ខែកក្កដានេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា​ លើរបៀបវារៈចំនួន៤ ជុំវិញកិច្ចសហប្រតិបត្តិការជំនួយ នៃ​អនុសញ្ញា ក្នុងករណីគ្រោះមហន្តរាយនុយក្លេអ៊ែរ, ការគ្រប់គ្រងចំណូលថវិកាជាតិមិនមែនសារពើពន្ធ និងសេចក្តី ព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន ​នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម។ ក្នុងនោះគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ជូនគណៈកម្មការជំនាញ​រដ្ឋសភា​ពិនិត្យ និងសិក្សា លើសេចក្តីព្រាងច្បាប់នីមួយៗ។

តាមរយៈសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ ខែកក្កដា នេះ ជុំវិញការស្នើវិសោធនកម្មមាត្រា មួយចំនួន នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ ត្រូវបានឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អះអាងថា វិសោធនកម្មនេះ ការពាដល់ឧត្តមប្រយោជន៍របស់ជាតិ និងថែរក្សាសន្តិភាព និងស្ថិរភាពរបស់កម្ពុជា។

មុនរដ្ឋសភាធ្វើការសិក្សាការស្នើធ្វើវិសោធនកម្មនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពិនិត្យ ទៅលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រាមួយចំនួន ​នៃរដ្ឋធម្មនុញ្ញ និង​មាត្រា មួយចំនួនថ្មី នៃច្បាប់ធម្មនុញ្ញ ​ដោយបានក្រាបបង្គំទូលព្រះករុណា​ ព្រះបាទ ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជា​ឯកច្ឆន្ទ​ទូលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា​ សេចក្តីព្រាង ច្បាប់​ ស្តីពីពីការធ្វើវិសោធនកម្ម គឺអាចធ្វើទៅបាន ​ហើយពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយម​អាស្រ័យ​ដោយរដ្ឋធម្មនុញ្ញឡើយ​ ព្រមទាំងធ្វើឡើងនៅពេល​ប្រទេស​ជាតិ មិន ឋិតក្នុងភាពអាសន្ននោះឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |