ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បេក្ខជន​បក្ស​ប្រឆាំង​ស្វែងរក​តំណែង​ប្រធានាធិបតី​ស្រីលង្កា ខណៈ​ការ​តវ៉ា​នៅ​បន្ត

បេក្ខជន​បក្ស​ប្រឆាំង​ស្វែងរក​តំណែង​ប្រធានាធិបតី​ស្រីលង្កា ខណៈ​ការ​តវ៉ា​នៅ​បន្ត

​ស្រីលង្កា៖ មេដឹកនាំ​បក្សប្រឆាំង​របស់​ប្រទេស​ស្រីលង្កា ​ដែល​កំពុង​ស្វែងរក​តំណែង​ប្រធានាធិបតី​នៅ​សប្តាហ៍​ក្រោយ បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ថា ​នឹង​ស្តាប់​ប្រជាជន​ដែល​កំពុង​តស៊ូ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត ​របស់​ប្រទេស​ដី​កោះ​មួយ​នេះ​។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Associated Press ពី​ការិយាល័យ​របស់លោក លោក ​Sajith Premadasa បាន​និយាយថា ប្រសិនបើ​លោក​ទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​នៅក្នុង​សភា លោក​នឹង​ធានាថា ​របប​ផ្តាច់ការ​នឹងមិន​កើតឡើង​ទៀត​នោះទេ​នៅក្នុង​ប្រទេស​ស្រីលង្កា​។ លោក Premadasa និយាយថា ​គណបក្ស​ Samagi Jana Balawegaya របស់លោក និង​សម្ព័ន្ធមិត្តបាន​គាំទ្រ​លោក​ជា​បេក្ខជន​ប្រធានាធិបតី ​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី 20 ខែកក្កដា ខណៈ​សមាជិកសភា​ទាំងអស់ 225​រូបនឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​។ ប៉ុន្តែ​លោក​បាន​ទទួលស្គាល់ថា ​លោក​ប្រឈម​នឹង​ការងារ​លំបាក​មួយចំនួន​ដើម្បី​ធានាបាន​ការគាំទ្រ ​ដែល​ត្រូវការ​ដើម្បី​ទទួលជោគ​ជ័យចាប់តាំងពី​សំឡេង​ភាគច្រើន​នៅក្នុង​សភា ​នៅតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្ស​របស់លោក Rajapaksa។​

​អតីត​ប្រធានាធិបតី​លោក Gotabaya Rajapaksa បាន​ភៀសខ្លួន​តាម​យន្តហោះ​យោធា​កាលពី​ថ្ងៃ​ពុធ​ទៅ​កាន់​ប្រទេស​ម៉ា​ល់​ឌី​វ មុន​ពេល​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។ ការលាលែង​របស់លោក​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​។ ក្រុម​បាតុករ​បាន​ចោទប្រកាន់​លោក Rajapaksa និង​គ្រួសារ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​របស់​លោក​ថា ​បាន​លួច​លុយ​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​ដួល​រលំ​ប្រទេស​ដោយ​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិនបាន​ត្រឹមត្រូវ​។ សម្រាប់​ពេលនេះ តំណែង​​ប្រធានាធិបតី​ត្រូវ​បាន​ដាក់​បំពេញ​ដោយ​នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ដែល​បាន​ស្បថ​ចូលកាន់​តំណែង​ជា​មេដឹកនាំ​ស្តីទី​។​ ​ក្រុម​អ្នក​តវ៉ា​បាន​ជំរុញ​ឱ្យ​លោក Wickremesinghe លាលែង​ផងដែរ ហើយ​ជំរុញ​ឲ្យ​មាន​រដ្ឋាភិបាល​រួប​រួម​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ​ដែល​បាន​បណ្ដាល​ឱ្យ​មាន​ការខ្វះ​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​តម្រូវការ​ផ្សេងៗ​ទៀត៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |