ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

និស្សិតកម្ពុជាជាង៥០០នាក់ នឹងទៅសិក្សានៅវៀតណាមវិញ ចាប់ពីពាក់កណ្ដាលខែកក្កដានេះ

និស្សិតកម្ពុជាជាង៥០០នាក់ នឹងទៅសិក្សានៅវៀតណាមវិញ ចាប់ពីពាក់កណ្ដាលខែកក្កដានេះ

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ‑១៩ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចការតំបន់ និងពិភពលោកដែលជាក្តីកង្វល់រួម។

ក្នុងឱកាសនោះដែរ លោកប្រធានរដ្ឋវៀតណាម បានជម្រាបប្រាប់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជាថា ខេត្តតៃនីញត្រៀមទទួលនិស្សិត-សិក្ខាកាម កម្ពុជាចំនួន៥១២នាក់ ចូលទៅបន្តការសិក្សាក្នុងប្រទេសវៀតណាមវិញ ចាប់ពីពាក់កណ្តាលខែកក្កដានេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

លោក ង្វៀន ហ៊្វូជុង ក៏បានសម្តែងការអបអរ សាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការ ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល ជំងឺកូវីដ‑១៩ ហើយកំពុងបន្តចាត់វិធានការយ៉ាងសកម្ម ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលកំពុងជួបការលំបាកឲ្យបានទាន់ពេលវេលា ក៏ដូចជា ស្តារសេដ្ឋកិច្ច‑សង្គមកម្ពុជា ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ‑១៩។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះវៀតណាម ដែលរៀបចំដោយជោគជ័យតាមប្រព័ន្ធវីដេអូនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងបានកោតសរសើររដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងជំងឺកូវីដ‑១៩ ហើយទន្ទឹមនេះ ក៏នៅរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់អាស៉ីអាគ្នេយ៍។

សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសនោះ អរគុណវៀតណាមដែលបានផ្តល់បរិក្ខារពេទ្យដល់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ‑១៩ និងបានឯកភាពសម្រួលឲ្យនិស្សិត-សិក្ខាកាមកម្ពុជា ចូលទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសវៀតណាមវិញ។

ថ្នាក់ដឹកនាំកំពូលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា‑វៀតណាម ដែលត្រូវបានពង្រឹងនិងពង្រីកឱ្យមានការរីកចម្រើនជាផ្លែផ្កាលើគ្រប់វិស័យ និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោ បានស្នើឲ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌មាន គាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជំងឺកូវីដ‑១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ព្រមទាំងបន្តសហការសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងដែនទៅមកឲ្យបានកាន់តែងាយស្រួល ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យកើនដល់ ៧ពាន់លានដុល្លារអាមេរិកតាមផែនការ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បីពូនជ្រំទំនាក់ទំនងក្នុងភាពអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែរឹងមាំឡើងថែមទៀត ដោយខិតខំអនុវត្តន៍ឱ្យបានកាន់តែល្អនូវបណ្តាសេចក្តីថ្លែងការណ៍រួម និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាមព្រំដែនកម្ពុជា-វៀតណាមលើកទី១១ នៅពេលវេលាសមស្រប។

ថ្នាក់ដឹកនាំកំពូលទាំងពីរ ថែមទាំងបានសម្តែងនូវការអបអរដ៏ខ្លាំងក្លាចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់សមិទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេស ទាំងពីរ ដែលសម្រេចបាន៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ថ្នាក់ដឹកនាំកំពូលទាំងពីរ សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបតិ្តការដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាមលើបញ្ហាតំបន់ និងអន្តរជាតិ និងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីដូចជាមហាអនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |