ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទង់ជាតិ​កម្ពុជាបន្ដ​បង្ហូត​លើ​ទឹកដី​អាមេរិក ក្រោយ​ក្រុម​ប៉េតង់​កម្ពុជាឈ្នះ​មេដាយមាស​ទី​២ នៃ​ព្រឹត្តិការណ៍​ World Games

ទង់ជាតិ​កម្ពុជាបន្ដ​បង្ហូត​លើ​ទឹកដី​អាមេរិក ក្រោយ​ក្រុម​ប៉េតង់​កម្ពុជាឈ្នះ​មេដាយមាស​ទី​២ នៃ​ព្រឹត្តិការណ៍​ World Games

ប៉េតង់៖ ​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជាបាន​សាង​ភាព​ភ្ញាក់ផ្អើល​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ The World Games 2022 នៅ​ទីក្រុង​ Birmingham ​សហរដ្ឋអាមេរិក បន្ទាប់ពី​កីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ា បាន​ពួតដៃគ្នាដណ្ដើមបាន​មេដាយមាស ១​គ្រឿង​ទៀតលើ​វិញ្ញាសា​វាយ​គូ​នារី ២​នាក់ទល់ ២​នាក់ ក្រោយ​វាយបក​យកឈ្នះ​ក្រុមកីឡា​ការិនី​បារាំង​ Nadege BAUSSIAN ​និង​ Caroline Marie BOURRIAUD ដោយ​លទ្ធផល ៧-៥​ពិន្ទុក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ នេះ។​

​នេះ​គឺជា​ការបើក​កំណត់ត្រា​ថ្មី​របស់​កីឡា​ប៉េតង់​កម្ពុជា សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​នេះ ពិសេស​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ក្រោយ​ដណ្ដើមបាន​មេដាយមាសលើ​វិញ្ញាសា​វាយយក​ពី​ន្ទុកាលពី​ម្សិលមិញ លោកស្រី​បាន​បន្ដ​ចាប់ដៃ​ជាមួយ​សិស្ស​ប្អូន អ៊ុន ស្រី​យ៉ា ហើយ​ធ្វើបាន​យ៉ាង​ល្អរហូត​ដណ្ដើមបាន​មេដាយមាស ១​គ្រឿង​ទៀតលើ​វិញ្ញាសា ២​នាក់ទល់ ២​នាក់ ដែល​នាំ​ឲ្យ​ទង់ជាតិ​កម្ពុជាត្រូវបាន​បង្ហូត​ឡើង ២​ថ្ងៃ​ជាប់​គ្នាលើ​ទឹកដី​អាមេរិក។​ ​ការប្រកួតដែល​ម្ចាស់ផ្ទះ​អាមេរិកបាន​អញ្ជើញ​សុទ្ធតែ​ក្រុម​ខ្លាំងៗ​ប្រចាំ​ទ្វីប ​ចូលរួម​ព្រឹត្តិការណ៍​នេះ ឃើញថា ការប្រកួត​នីមួយៗសុទ្ធ​តែមាន​ភាពស្វិតស្វាញ ពិសេស​ការ​វិញ្ញាសា​វាយ​គូ​របស់​ក្រុម​កីឡាការិនី​កម្ពុជា។ សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល ប្រកួត​ទី​១ កម្ពុជាបាន​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក ១៣-៥​ពិន្ទុ មុន​ចាញ់​បារាំង ៩-៧ នៅ​ប្រកួត​ទី​២។ ហេតុនេះកម្ពុជា និង​ដា​ណឺ​ម៉ាកដែល​ឈរ​លេខ​២ និង​លេខ​៣ ក្នុង​ពូ​លក៏បាន​ជួបគ្នា​ម្ដងទៀតដើម្បី​ដណ្ដើម​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

​ជា​លទ្ធផល​ការជួបគ្នា​លើក​ទី​២ នេះ កម្ពុជាបាន​បន្ដ​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាកដោយ​ពិន្ទុ ១៣-៤។ ដូច្នេះ​កម្ពុជាក៏បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជាមួយ​ក្រុម​បារាំងដែល​ឈរ​លេខ​១ ក្នុង​ពូ​ល​ A ​ដើម្បី​ប្រកួត​ខ្វែង​ជាមួយ​ក្រុម​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ B ​គឺមាន​ក្រុម​ថៃ និង​អាល្លឺម៉ង់។ ក្នុងនោះកម្ពុជាបាន​ជួប​ថៃ ហើយ​បាន​យកឈ្នះ​ក្រុម​ទៅ​ពី​តំបន់​អាស៊ាន​ជាមួយគ្នានេះដោយ​ពិន្ទុ ១២-១០ ខណៈ​បារាំងបាន​យកឈ្នះ​អាល្លឺម៉ង់ ១៣-៣​ពិន្ទុដែល​នាំ​ឲ្យ​កម្ពុជា និង​បារាំងត្រូវ​ជួបគ្នា​ជាថ្មីនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ​ឈានដល់​វគ្គ​កាត់សេចក្ដី ក្រុមកីឡា​ការិនី​កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ាង បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​វាយបក​យកឈ្នះ​ក្រុម​ខ្លាំង​បារាំង​វិញដោយ​លទ្ធផល ៧-៥​ពិន្ទុ បន្ទាប់ពី​ជួបគ្នា​ក្នុង​ពូ​លកម្ពុជាបាន​ចាញ់​បារាំង ៩-៧​ពិន្ទុ។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជាឈ្នះ​មេដាយមាស​ទី​២ ក្នុង​ព្រឹត្តិការណ៍​ World Games 2022 ពោលគឺ​ក្រុម​កីឡាការិនី​ប៉េតង់​កម្ពុជាបានឈ្នះ​មេដាយមាស​ទាំង ២​វិញ្ញាសា​តែម្ដង សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​លើកដំបូងលើ​ទឹកដី​អាមេរិក​នេះ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |