ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជាស្វាគមន៍នៃការប្រគល់ត្រឡប់មកកម្ពុជាវិញ នូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប

កម្ពុជាស្វាគមន៍នៃការប្រគល់ត្រឡប់មកកម្ពុជាវិញ នូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប

ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីអបអរការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម Daniel J, Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នារវាង​រាជ​រដ្ឋាភិបាលកម្ពុជា ​និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌​រវាង​ប្រទេសទាំងពីរ និងកោតសរសើរដល់កិច្ចខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែក​អនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រ​កម្ពុជា ​និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន២៧រូបនេះ។

ទន្ទឹមនឹងនោះឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត បានប្រកាសពីអំណោយថវិកាថ្មីមួយ​ទៀត​របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ​តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ សម្រាប់​គម្រោងជួសជុលប្រាសាទព្រះវិហារ។

ឯកឧត្តម បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក មាន​មោទនភាពចំពោះការរួមចំណែករបស់ខ្លួន​ដល់ការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ​និងការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូន​ត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណដែល​មិនអាចកាត់ថ្លៃបាន​ពី​សហរដ្ឋអាមេរិក។

នៅក្នុងពិធីខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ពិតជាមានកិត្តិយសចំពោះវត្តមានរបស់ឯកឧត្តម Daniel J, Kritenbrink ដែលបាន​ចំណាយ​ពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងយើងនៅថ្ងៃនេះ ដើម្បីស្វាគមន៍នៃការប្រគល់​ត្រឡប់​មកកម្ពុជា​វិញ នូវសម្បត្តវប្បធម៌ខ្មែរចំនួន ២៧រូប។

លោកជំទាវ បណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណដោយស្មោះចំពោះការរួមចំណែក​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ទាំង​ពេលវេលា ​និងធនធាន​ ក្នុងការប្រយុទ្ធប្រឆាំង​នឹងការជួញដូរ​ដោយ​ខុស​ច្បាប់នូវសម្បត្តិវប្បធម៌ ​និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ​តាមរយៈជំនួយពីមូល​និធិ​ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌​ ជាពិសេសលោកជំទាវ ពិតជាមាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ទទួល​បាន​ជំនួយ​បន្ថែមទៀត​សម្រាប់គម្រោងជួសជុលប្រាសាទព្រះវិហារ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |