ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងក្រើនរំលឹកពលរដ្ឋអនុវត្ត៣ការពារ៣កុំ ខណៈកម្ពុជារកឃើញអូមីក្រុងបម្លែងថ្មី ឆ្លង​លឿន​ជាងមុន

ក្រសួងក្រើនរំលឹកពលរដ្ឋអនុវត្ត៣ការពារ៣កុំ ខណៈកម្ពុជារកឃើញអូមីក្រុងបម្លែងថ្មី ឆ្លង​លឿន​ជាងមុន

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកទៅប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ខណៈនៅប្រទេសកម្ពុជា បានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ អូមីក្រុង​បម្លែងថ្មី ដែលមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ និងជំរុញផងដែរ ទៅ​ទទួល​វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ។

យោងតាមសេចក្តីក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានរកឃើញជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី២៨ ខែមិថុនាមក ដោយបានរកឃើញលើអ្នកដំណើរមកពីក្រៅប្រទេស ក្នុងសហគមន៍ និង​អ្នក​ធ្វើ​តេស្ត​សម្រាប់ធ្វើវិញ្ញាបនបត្រធ្វើដំណើរទៅក្រៅប្រទេសមួយចំនួន ។

សេចក្តីក្រើនរំលឹក បានបន្តថា ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 BA.5 ដែល​មាន​សមត្ថភាព​ឆ្លង​លឿនជាងពពួកអូមីក្រុងមុនៗ នាំឲ្យមានកំណើនឡើងនូវចំនួនករណី ឆ្លង​ទាំង​ក្នុង​ប្រទេស​កម្ពុជា តំបន់ និងនៅលើសកលលោក ហើយពពួកថ្មីនេះ ក៏មាន​លទ្ធភាព​អាច​បញ្រ្ចៀត​ចូល​ប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែល​ធ្វើ​ឲ្យ​ភាព​ស៊ាំរ​បស់​បុគ្គល​ឆាប់​ធ្លាក់​ចុះ​លឿន​ជាងមុន ហើយអ្នកឆ្លងអូមីក្រុងបម្លែងថ្មីនេះ មានរោគ​សញ្ញា​មិន​ខុស​ពី​វីរុស​ជំនាន់​មុន​ៗ​នោះ​ទេ ដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្ដាសាយ ធម្មតា ។

ជាមួយគ្នានេះឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​អំពាវ​នាវ​ដោយ​ទទូច និងសូមក្រើនរំលឹកពលរដ្ឋ ស្ថាប័ន អង្គភាពនានា អាជ្ញាធរ និងសេវាឯកជនទាំងអស់ រួម​សាមគ្គីភាពគ្នា ជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង​ការ​បន្ត​អនុវត្ត​វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុសកូវីដ១៩ សំដៅ​ការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងនៅទីកន្លែងធ្វើការរបស់ខ្លួនផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីបញ្ចៀសនូវការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដ៏​ធ្ងន់​ធ្ងរ​ទៅ​ក្នុង​សហគមន៍ សូមប្រជាជនទាំងអស់ ទាំងពលរដ្ឋកម្ពុជា និងជនបរទេស ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវនាំគ្នាបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងនាំគ្នាំទៅចាក់វ៉ាក់សាំង ទាំង​ដូស​មូលដ្ឋាន ដូសជំរុញ (ទី៣ ទី៤ និងទី៥) ជាចាំបាច់ ដែល​មាន​គម្លាត​ពី​ដូស​មួយ​ទៅ​មួយ​ទៀត​ មានរយៈពេល ៣ខែឡើងទៅ ។

ប្រសិនពលរដ្ឋ មានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានឆ្លងជំងឺ សូម​ប្រញាប់​ទៅ​ស្វែង​រក​ការ​ពិនិត្យ​ពិគ្រោះជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ឬលេខ ០១២ ៤៨៨ ៩៨១ និង០១២ ៨៣៦ ៨៦៩ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |