ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុសហការជាមួយរដ្ឋបាលខេត្ត ចុះអនុវត្តដីការក្សាការពារលើដីទំនាស់ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្ត បានចុះអនុវត្តដីការសម្រេចការពារលេខ.៦៥៧តរ/១៨ ចុះថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៨ របស់សាលាដំបូងខេត្តព្រះសីហនុ និងដីកាសម្រេចអនុវត្តជំនួសលេខ៧៧៦តរ/១៩ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីសម្រេចចាត់ចែងឲ្យមានការរុះរើផ្ទះ របងបេតុងសំណង់រឹងមាំ និងតម្រូវឲ្យអ្នកចាំដីទាំងនោះចាកចេញពីដីម្ចាស់បំណុល ត្រូវប្រគល់ដីជូនម្ចាស់បំណុលវិញជាបណ្តោះអាសន្នរងចាំតុលាការសម្រេចក្តីស្ថាពរ ដែលស្ថិតនៅភូមិ១ សង្កាត់លេខ១ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (បច្ចុប្បន្នប្តូរភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ)ថ្ងៃសុក្រ ១០កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦3 ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩។

លោក ជា វិជ្ជៈ អភិបាលរងខេត្តព្រះសីហនុ បានដាក់កងកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីទប់ស្កាត់និងការពារសុវត្ថិភាពទីតាំងអនុវត្ដដីការរក្សាការពារ។ ការចុះអនុវត្តដីការសម្រេចការពារនេះ លោកបានណែនាំក្រុមពលរដ្ឋទាំង៣២គ្រួសាររួចហើយ ដីការក៏ត្រូវបានបិទដល់ផ្ទះរួចហើយដែរ ដើម្បីអោយពលរដ្ឋ ដែលរស់នៅលើដីមានទំនាស់ចំនួន១២ហិចតានៅទីនេះបានដឹង និងសហការ។ លោកក៏បានរំឭកដល់ក្រុមកំលាំងសម្រាប់រុះរើនេះ ត្រូវធ្វើយ៉ាងណាយកឥវ៉ានពួកគាត់ចេញ និងធ្វើឲ្យបានសមរម្យ។

ទាក់ទិននឹងករណីខាងលើនេះ លោកស្រី យូ ចិន្ថា តំណាងឲ្យប្រជាពលរដ្ឋចំនួន៣២គ្រួសារ បានសំណូមពរដល់អាជ្ញាសាលាត្រូវអនុវត្តយ៉ាងណាឲ្យបានត្រឹមត្រូវនិងកុំអោយមានភាពលំអៀងម្ខាងៗ។ ក្នុងការចុះអនុវត្ដការងារនេះ សាលាដំបូងខេត្ដព្រះសីហនុជាស្ថាប័នជំនាញអនុវត្ដច្បាប់ក្នុងរឿងក្ដីទាំងនេះ រីឯរដ្ឋបាលសាលាខេត្ដ និងកម្លាំងសមត្ថកិច្ចគ្រាន់តែជាស្ថាប័នដែលសហការ។

លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា ៖ ដីការរក្សាការពារនេះ ត្រូវតែអនុវត្ត ដោយតម្រូវឲ្យសហកូនបំណុលប្រគល់ការកាន់កាប់ដីរុះរើផ្ទះ សំណង់រឹងមាំ របងបេតុង និងចាកចេញពីលើដីកម្មសិទ្ធរបស់ម្ចាស់បំណុលមានទីតាំង នៅភូមិ១ សង្កាត់លេខ១ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (បច្ចប្បន្នត្រូវបានប្តូរមកជាភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុវិញ) ដោយមានចំនួន៤បណ្ណ័ ជាបណ្តោះអាសន្នរងចាំតុលាការសម្រេចសំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ។ ដីការសម្រេចនេះ មានអានុភាពអនុវត្តភ្លាមទោះជាមានបណ្តឹងតវ៉ាក៏ដោយ។ ទីតាំងដីទំនាស់នេះ មានទំហំ១២ហិកតា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានម្ចាស់បំណុល ១.ឈ្មោះ បាញ់ សៀមអាន ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានកូនបំណុលឈ្មោះ ទក ផាត ឈ្មោះ ច្រឹក យឺន ឈ្មោះ សួន រ៉ាម៉ូ និងឈ្មោះ ផាត់ ភិរម្យ និង តតិយជនផ្សេងៗទៀត។

គួរបញ្ជាក់ថា ៖ ក្នុងការអនុវត្តដីការនេះ ត្រូវបានក្រុមប្រជាពលរដ្ឋធ្វើការតវ៉ាចំពោះការអនុវត្តដីការ តែដំណើរការនៅតែរលូនពុំមានការរារាំង ឬជំទាស់ណាមួយពីភាគីទំនាស់ ឬក្រុមប្រជាជន ដែលស្នាក់នៅលើទីតាំងដីទំនាស់នោះទេ។ ក្រុមពលរដ្ឋរស់នៅលើដីទំនាស់ យល់ព្រមរើឥវ៉ាន់ចេញដោយស្មគ្រ័ចិត្តរៀងៗខ្លួន។ យោងតាមការបញ្ជាក់ពីមន្រ្តីជំនាញ ប្រាប់ឲ្យដឹងដែរថា ខ្ទម ឬផ្ទះជាច្រើនខ្នង ត្រូវបានរុះរើចេញ៕

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |