ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋមន្ត្រីការបរទេស ឡានឆាង-មេគង្គ បន្តប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ

រដ្ឋមន្ត្រីការបរទេស ឡានឆាង-មេគង្គ បន្តប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ

(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើង ចំពោះបញ្ហាប្រឈមរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលទទួលបាននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» និងដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោក វុនណា ម៉ោង លី្វន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីទាំងអស់បានកោតសរសើរចំពោះការអភិវឌ្ឍរួមរបស់ MLC សម្រាប់ដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ០៦ឆ្នាំកន្លងមក ព្រមទាំងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសម្រេចបាន ក្រោមផែនការសកម្មភាពប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងបានផ្លាស់ប្តូរយោបល់លើស្ថានភាពនៃការអនុវត្តលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៦ និងគោលដៅដែលបានដាក់ចេញនាឱកាសនៃកិច្ចប្រជុំកំពូល MLC លើកទី៣។ រដ្ឋមន្ត្រីទាំងអស់ ក៏បានស្វាគមន៍ចំពោះការបំពេញបន្ថែមនូវតួនាទីរបស់ MLC ក្នុងការលើកកម្ពស់ការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតក្នងកាលៈទេសៈនៃការកើនឡើងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក រដ្ឋមន្ត្រីទាំងអស់បានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាជំរុញការធ្វើសហកម្មរវាង MLC ជាមួយនឹងគំនិតផ្តួចផ្តើមអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលរួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។ រដ្ឋមន្ត្រីទាំងអស់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមរួម សំដៅរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជន និងប្រជាជន និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញនៅតាមបណ្តាប្រទេសមេគង្គ-ឡានឆាង»

រដ្ឋមន្ត្រីទាំងអស់បានយល់ព្រមជាគោលការណ៍ លើផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលកិច្ចសហប្រតិការមេគង្គ-ឡានឆាង លើកទី៤ សម្រាប់អនុម័តនាពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការលើកត្តាសំខាន់ៗ ដែលអំណោយផលដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ រួមមានការតភ្ជាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ សមត្ថភាពផលិត ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឆ្លងកាត់ព្រំដែន និងការវិនិយោគក្នុងតំបន់ និងការសម្របសម្រួលពាណិជ្ជកម្ម។

រដ្ឋមន្ត្រីទាំងអស់បានពេញចិត្តចំពោះមូលនិធិពិសេស MLC ដែលចាប់តាំងពីការបង្កើតមក បានគាំទ្រគម្រោងជាង ៦០០ លើវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម ទេសចរណ៍ ការអប់រំ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងបានកោតសរសើរប្រទេសទាំង០៦ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តគម្រោង។

នាឱកាសនៃកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ MLC ក្នុងរយៈពេល ០៦ឆ្នាំកន្លងមក និងការបង្កើតស្ថាប័នចាំបាច់ដើម្បីគាំទ្រដល់ការអនុវត្តរាល់សកម្មភាព និងកម្មវិធីនានាដែលអំណោយផលដល់និរន្តរភាពនៃក្របខ័ណ្ឌ MLC។ បន្ថែមពីលើនោះ ស្ថិតចំពេលនៃវិបត្តិសុខភាពសកលនៃជំងឺកូវីដ-១៩ ប្រទេសមេគង្គ-ឡានឆាង បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវបំផុតនេះ ជាមួយនឹងការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។

ចំពោះទិសដៅអនាគតរបស់ MLC លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលនឹងបំពេញបន្ថែមដល់ការជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងអនុតំបន់។ លោក ប្រាក់ សុខុន បានចែករំលែកនូវទស្សនៈសំខាន់ៗសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ។ ទី១ ប្រើប្រាស់ក្របខ័ណ្ឌ MLC ឱ្យបានពេញលេញ ដើម្បីធ្វើជាកាតាលីករវិជ្ជមានក្នុងការការពារសន្តិភាព និងស្ថិរភាព ដោយឈរលើគោលការណ៍ដ៏រឹងមាំនៃការព្រមព្រៀងជាឯកច្ឆន្ទ និងស្មើភាពគ្នា។ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការឆ្លើយតបរួមគ្នាលើសុខភាពសាធារណៈ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩។ ទី៣ ធ្វើឱ្យស៉ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យធនធានទាក់ទងនឹងទឹក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងផលិតភាពវិស័យ កសិកម្ម និងសន្តិសុខស្បៀង។

ជាចុងក្រោយ ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយធ្វើសហកម្មជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី ដើម្បីចាប់យកអត្ថប្រយោជន៍កើតចេញពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគថ្មី ដែលហូរចេញពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

កិច្ចប្រជុំបានបញ្ចប់ទៅជាមួយនឹងការអនុម័តលើឯកសារលទ្ធផលចំនួន៥ រួមមាន (១) សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧, (២) សេចក្តីប្រកាសរួមស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការគយ ដើម្បីធានាពាណិជ្ជកម្ម និងកិច្ចសម្រួលនីតិវិធីគយក្រោមក្របខ័ណ្ឌ MLC, ( ៣) សេចក្តីប្រកាសរួមស្តីពីការធ្វើឱ្យស៉ីជម្រៅកិច្ចសហ-ប្រតិបត្តិការកសិកម្ម និងការធានាសន្តិសុខស្បៀងក្រោមក្របខ័ណ្ឌ MLC, (៤) សេចក្តីប្រកាសរួម ស្តីពីការធ្វើឱ្យស៉ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង MLC, និង (៥) សេចក្តីប្រកាសរួមស្តីពីការផ្លាស់ប្តូរស៉ីជម្រៅ និងការរៀនសូត្រគ្នាទៅវិញទៅមក ក្នុងចំណោមអរិយធម៌ ក្រោមក្របខ័ណ្ឌ MLC ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |