ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កម្ពុជារបូត ៣​ពិន្ទុក្រោយ​ចាញ់​ម៉ាឡេស៊ីទាំង​ប្រផិតប្រផើយ​ក្នុង​ប្រកួត​ទី​២ នៃ​ពាន AFF U19

កម្ពុជារបូត ៣​ពិន្ទុក្រោយ​ចាញ់​ម៉ាឡេស៊ីទាំង​ប្រផិតប្រផើយ​ក្នុង​ប្រកួត​ទី​២ នៃ​ពាន AFF U19

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជាបាន​របូត ៣​ពិន្ទុសម្រាប់​ការប្រកួត​ទី​២ ក្នុង​ពូ​ល​B នៃ​ពានរង្វាន់ AFF U19 Boys Championship 2022 នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្រោយ​ចាញ់​ក្រុម U19 ម៉ាឡេស៊ីទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ២-១ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែកក្កដា​ម្សិលមិញ។​

​ការប្រកួត​នេះវគ្គ​ទី​១ ក្រុម​គោព្រៃ​ជំទង់​កម្ពុជាហាក់​ធ្វើ​ពុំ​សូវ​បានល្អ​ឡើយ ដោយ​ត្រូវ​ក្រុមយុវជន​ម៉ាឡេស៊ីបើក​ការនាំ​មុខមុន ២-០។ ប៉ុន្ដែ​ចូល​ទី​២ ទោះ​មិនអាច​វាយបក​យកឈ្នះ​វិញ តែ​ក្រុម U19 កម្ពុជាបាន​ការពារ​សំណាញ់​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់​បន្ថែម និង​រកបាន​គ្រាប់​បាល់​វាយបក ១​គ្រាប់​វិញដោយ​កីឡាករ ចាន់​វិបុល ដាវី​ឌ ទៀតផង។​

​ការបរាជ័យ​លើកដំបូង​នេះបានធ្វើ​ឲ្យ​ក្រុមយុវជន U19 កម្ពុជាធ្លាក់​មកឈរ​លេខ​៣ ក្នុង​ពូ​លដោយមាន ៣​ពិន្ទុស្មើ​ជាមួយ​ក្រុម U19 ម៉ាឡេស៊ី ឡាវ និង​ទី​ម័​រ​ខាងកើត មុន​បន្ដ​ការប្រកួត​ទី​៣ ដោយ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាត្រូវ​ជួប​ក្រុម​កំពូល​តារាង​ឡាវនា​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​០៧ ខែកក្កដា​ស្អែក​នេះនៅ​កីឡដ្ឋាន GBK Madya ប្រទេស​ឥណ្ឌូនេស៊ី៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |