ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប៊ូ​ខាវ​ប្ដេជ្ញា​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ World Fight ​នៅ​ស្ដា​ត​មរតក​តេ​ជោ ក្រោយ​ខកខាន​ប្រកួត ៣​ឆ្នាំ​

ប៊ូ​ខាវ​ប្ដេជ្ញា​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ World Fight ​នៅ​ស្ដា​ត​មរតក​តេ​ជោ ក្រោយ​ខកខាន​ប្រកួត ៣​ឆ្នាំ​

​ប្រដាល់៖ ជើង​ខ្លាំង​ប្រដាល់​ថៃ​ Buakaw Banchamek (​ប៊ូ​ខាវ​) បានបង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ដើម្បី​បង្ហាញ​សមត្ថភាព​ជាថ្មីនៅក្នុង​កម្មវិធី​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Tournament 2022 / Kun Khmer Series» ​នា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់ពី​ខ្លួន​បាន​ខកខាន​ប្រកួត​អស់​រយៈពេល​ប្រមាណ ៣​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ធ្វើដំណើរ​មកដល់​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា​ម្សិលមិញ ដែល​ទទួល​ស្វាគមន៍​ដោយ​លោក តូ​នី អាន់ ប្រធាន​ស្ថាន​ប័ន​ World Fight ​ប៊ូ​ខាវ បាន​សម្ដែង​ការពេញចិត្តចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ World Fight ​ដែលជា​កម្មវិធី​មួយ​ដ៏​ធំ ហើយ​រូបគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព មិន​ឲ្យ​អ្នកទស្សនា​ខកបំណង​ឡើយ ពិសេស​ជំនួប​លើកដំបូងជាមួយ​កីឡាករ​ប៉េ​ឡា​រុស​ Varats Dzmitry ​តែម្ដង។​ ​​គួរ​ដឹងថា ប៊ូ​ខាវនឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​ Varats Dzmitry ​ក្នុងនាម​គូ​ទី​៤ នៃ​កម្មវិធី​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​» នា​ល្ងាច​ថ្ងៃ​ពុធ​នេះ។ រីឯ​គូប្រកួត ៤​គូ​ផ្សេងទៀតសុទ្ធ​តែមាន​កីឡាករ​-​កីឡាការិនី​កម្ពុជាត្រូវ​តតាំង​ជាមួយ​កីឡាករ​បរទេស ដូចជា​កីឡាករ កាន់ ម៉េង​ហុង ជួប​កីឡាករ​អូ​ស្ដ្រី​លី​ Dylan Eagle ​ទម្ងន់ ៥៥,៣​គីឡូក្រាម។ កីឡាករ បឺត សង្ឃឹម ជួប​ជើង​ខ្លាំង​ថៃ​ Penthep Eakmuangnon ​ទម្ងន់ ៥៧,២​គីឡូក្រាម។ កីឡាករ ម៉ឺន មេ​ឃា ជួប​កីឡាករ​ប្រេ​ស៊ី​ល​ Felype Souza ​ទម្ងន់ ៦១,២​គីឡូក្រាម និង​កីឡាការិនី ទូច ច័ន្ទ​វ​ត្តី ជួប​កីឡាការិនី​អេ​ស្ដូ​នី​ Marie Ruumet​។​

​ចំពោះ​អាជ្ញាធរ​កីឡារួមមាន​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើងដែល​នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ទាំង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ខ្មែរលើ​ឆាក​អន្ដរជាតិ​ផង និង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។ ព្រឹត្តិការណ៍​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ទៀតផង៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |