ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប

ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានអនុញ្ញាតិ្តឱ្យគណៈប្រតិភូសហគមន៍អឺរ៉ុប ដឹកនាំដោយលោក Fabrizio SENESI ចូលជួបពិភាក្សាការងារ។

កិច្ចពិភ្សានេះ មានក៏ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា នៃគណៈកម្មការជំនាញនានាអញ្ជើញចូលរួម។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថាគោលបំណង នៃកិច្ចប្រជុំពិភ្សានាពេលនេះ គឺផ្ដោត​លើរបៀបវារៈចំនួន២គឺ ទី១-សមិទ្ធផល និងបញ្ហាប្រឈមការងារលើការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។ ទី២-ការផ្លាស់ប្ដូរ​ទស្សនៈលើតួនាទី ​និងការរួមចំណែករបស់សហគមន៍អឺរ៉ុប លើកការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម ឈាង វុន មានប្រសាសន៍បន្ថែមថា ​ស្ថិតក្នុងម្លប់សុខសន្តិភាពឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយរឹងមាំ ​ការប្រកាន់ភ្ជាប់នូវគោលនយោបាយសិទ្ធប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​នៅក្រោម​ដំបូល​​រដ្ឋធម្មនុញ្ញ​ និងច្បាប់រាជរដ្ឋាភិបាលនីតិកាលទី៦​ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ​គតិបណ្ឌិត​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធានាជាប្រចាំនូវប្រក្រតីភាព ​នៃដំណើរការទៅមុខ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ស្រប​តាមកម្មវិធី និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ​ដើម្បីកំណើនការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាល​ បាន​បន្តជំរុញការកែ ទម្រង់ស្ថាប័ន​ឱ្យ​មាន​ចរន្តថ្មីមុតស្រួច ​និង​កាន់តែស៊ីជម្រៅ​លើ​គ្រប់ផ្នែក ​និង​គ្រប់វិស័យ​ព្រមទាំងបានផ្តល់​អាទិភាព​និងចាត់ទុកភាព​រឹងមាំ​នៃប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណប្រកប​ដោយប្រសិទ្ធិភាព​​គឺជាមូលដ្ឋាន​គ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់​បន្ថយ​ភាពក្រីក្រ ជាពិសេសធានានូវកំណើនសេដ្ឋកិច្ច​ និងការបង្កើនប្រសិទ្ធភាព​នៃការផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ។

ដោយឡែកយុទ្ធសាស្រ្តអឺរ៉ុប​ស្តីពីកិច្ចសហប្រតិបត្តិការនៅព្រះរាណាចក្រកម្ពុជាចាប់ពីឆ្នាំ២០២១-២០២៧ដោយមានការចូលរួមពីប្រទេសប៊ែលហ្សិក សាធារណៈរដ្ឋឆែក សភាពអឺរ៉ុប ធានាគារវិនិយោគអឺរ៉ុប ប្រទេសបារាំង ( ទីភ្នាក់ងារបារាំង AFD ) ប្រទេសអាល្លឺម៉ង់ (រួមទាំង​សហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងធានាគារអភិវឌ្ឍអាល្លឺម៉ង់AFW) ប្រទេសហុងគ្រី សាធារណរដ្ឋអៀរឡង់ ប្រទេសស៊ុយអែត ​និងប្រទេសស្វីស ដើម្បីលើកកម្ពស់សង្គតិភាពនៃគោល​នយោបាយ​អឺរ៉ុប និងភាពជាដៃគូរជាមួយប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថា កិច្ចសហប្រតិបត្តិការអឺរ៉ុប ​នៅកម្ពុជាគឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈក្នុងអាទិភាពទី១​ ពង្រឹង​គណនេយ្យភាព ប្រជាធិបតេយ្យ ​សុចរិតភាព ​និងប្រសិទ្ធភាព នៃប្រព័ន្ធ និងសេវាស្ថាប័នសាធារណៈ របស់​កម្ពុជា​នៅគ្រប់លំដាប់ថ្នាក់​ដោយផ្តោត​លើកម្មវិធីកែ​ទម្រង់​និងអភិបាលកិច្ចសំខាន់ៗរួមទាំងប្រឆាំងអំពើពុករលួយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |