ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

PSG ទិញ​បាន​ខ្សែបម្រើ​ព័រទុយហ្កាល់ Vitinha ពី Porto តម្លៃ ៤០​លាន​អឺរ៉ូ​

PSG ទិញ​បាន​ខ្សែបម្រើ​ព័រទុយហ្កាល់ Vitinha ពី Porto តម្លៃ ៤០​លាន​អឺរ៉ូ​

បាល់ទាត់៖ ​ក្លិប​ជើងឯក​បារាំង Paris Saint Germain បាន​នាំយក​ខ្សែបម្រើ​ព័រទុយហ្កាល់ Vitinha ពី FC Porto ជាមួយនឹង​តម្លៃ​ផ្ទេរ ៤០លាន​អឺរ៉ូ​។

​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ធ្លាប់បាន​ចំណាយពេល​ពេញ​មួយ​រដូវ​កាល ២០២០-២១ លេង​ឱ្យ Wolverhampton ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងដោយបាន​បង្ហាញខ្លួន​ស​រុ​ប ២២ប្រកួត​រកបាន​មួយ​គ្រាប់​នៅ​ពេល​នោះ​។ ​រដូវ​កាល​មុន Vitinha ត្រលប់មក Porto វិញ និង​បាន​ចូល​លេង​សរុប ៤៧ប្រកួត​គ្រប់​ក្របខណ្ឌ និង​ជា​សមាជិក​សំខាន់​របស់ Porto ដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​ព័រទុយហ្កាល់ និង​ពាន​ក្នុងស្រុក​។

​​Vitinha ដែល​ត្រូវបាន​កោះ​ហៅចូល​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​កាលពី​ខែមីនា បង្ហាញខ្លួន​បាន​បី​លើក​នោះគឺជា​សមាជិក​ថ្មី​ទី​ពីរ​ដែល​មកកាន់ PSG បន្ទាប់ពី​មិត្ត​រួម​ជាតិ Nuno Mendes ដែល PSG ទិញ​ផ្តាច់​ពី Sporting Lisbon ក្នុងតម្លៃ ៣៤លាន​ផោន​ក្រោយ​ចំណាយពេល​ ១​រដូវ​កាល​ក្នុង​លក្ខខណ្ឌ​ខ្ចី​នៅ​ទីក្រុង​ប៉ារីស​រដូវ​កាល​មុន​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |