ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Richarlison ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការផ្លាស់​ពី Everton ទៅ Spurs

ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Richarlison ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការផ្លាស់​ពី Everton ទៅ Spurs

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល Richarlison បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងការ​ផ្លាស់​ពី Everton មកកាន់ Tottenham Hotspur​។ ​​ការផ្ទេរ​នេះ​ត្រូវបាន​គេ​ដឹងថា​មានតម្លៃ​ប្រមាណ ៥០លាន​ផោន ដែល​តម្លៃ​ដូចគ្នា​កាលពី​ឆ្នាំ២០១៨ ដែល Everton ទិញ​ពី Watford​។

​​តាំងពី​ឆ្នាំ២០១៨ នោះមក​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​បាន ១៥២ប្រកួត​រកបាន ៥៣គ្រាប់ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់ Everton រដូវ​កាល​មុន​ដែល​គេច​ផុតពី​តំបន់​ដែល​ត្រូវ​កាត់ចេញ​។ ​​Richarlison ជា​សមាជិក​សំខាន់​របស់​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​ដែល​វិល​ពី Copa America និង​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំមុន ហើយ​ស៊ុត​បញ្ចូល​ទី​បាន ១០​គ្រាប់​នៅ Premier League ដែល​ក្នុងនោះ​មាន ៦គ្រាប់​រកបាន​ក្នុង ៩ប្រកួត​ចុងក្រោយ​ដែល​ធ្វើឱ្យ Everton បញ្ចប់​រដូវ​កាល​លេខ ១៦​។ ​​Richarlison នឹង​ជា​សមាជិក​ទី៤ ដែល​មកកាន់ Spurs បន្ទាប់ពី Ivan Perisic, Fraser Forster និង Yves Bissouma៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |