ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្តេច ស ខេង អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ដើម្បីដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះ

សម្តេច ស ខេង អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ដើម្បីដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះ

ភ្នំពេញ៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះ ហើយប្រសិនបើមិនដកចេញទេ បានន័យថា ធនាគារជាតិនៃកម្ពុជា នឹងមានឧបសគ្គក្នុងប្រតិបត្តិការធនាគារនាពេលអនាគត។

​នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាថ្ងៃទី២៩ ខែមិថុនា នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំសមត្ថកិច្ច ត្រូវស្រាវជ្រាវដល់ឫគល់ នៃប្រភពថវិកា ដីធ្លី ទ្រព្យសម្បត្តិ ជាដើម ក្រោយបង្ក្រាបជនល្មើសរកស៊ីគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាកុំឲ្យទ្រព្យសម្បត្តិទាំងអស់នេះ ទៅបម្រើអំពើភេរវកម្ម ឬអំពើនានា ដូច្នេះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្ដប្រយុទ្ធប្រឆាំងអំពើទាំងនេះឲ្យបាន។

សម្តេចក្រឡាហោម បានបញ្ជាក់ថា «បច្ចុបន្នអន្ដរជាតិ បានចាត់ទុកកម្ពុជាក្នុងបញ្ជីប្រផេះ។ បើសិនបញ្ជីប្រផេះនេះ មិនត្រូវបានដកចេញពីកម្ពុជាទេ បានន័យថា ធនាគារជាតិ នឹងមានឧបសគ្គក្នុងប្រតិបត្តិការធនាគារ។ ទាំងនេះហើយជាបញ្ហាដែលត្រូវរួមគ្នា ដើម្បីនឹងប្ដេជ្ញាដកកម្ពុជាចេញបញ្ជីប្រផេះនេះ ហើយទាំងអស់គ្នាមានភារកិច្ច ដើម្បីចូលរួមទាំងអស់គ្នា មិនពឹងទៅលើតែគណៈកម្មាធិការ ឬសមត្ថកិច្ចដែលមានពាក់ព័ន្ធទាំងអស់នោះទេ។ និយាយជារួម ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ សុទ្ធតែមានការពាក់ព័ន្ធ»។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា គោលដៅធំបំផុត គឺប្ដេជ្ញាដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះនេះ កាលណាក្រសួង-ស្ថាប័នមួយចំនួន មិនយកចិត្តទុកដាក់ គឺមិនអាចទទួលបានជោគជ័យឡើយ ក្នុងប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នេះ ដោយកិច្ចការនេះត្រូវធ្វើការងារជាក្រុម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |