ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សប្បុរជន និងក្រុមការងារចុះជួយភូមិមេសរប្រចាន់លើរៀបកម្មវិធីពិសារអាហារសាមគ្គីនិងចែកលិខិតថ្លែងឣំណរគុណ

ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍  មៀច  សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រគល់ជូនលិខិតថ្លៃងឣំណរគុណចំពោះសប្បុរសជន និងក្រុមការងារបក្សចុះជួយភូមិមេសប្រចាន់លើ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិដ៏លឿននិងឆាប់រហ័ស ដោយសារមានការជ្រោមជ្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយទំាងអស់ ឧបត្ថម្ភថិវកា និងបានលះបង់កម្លាំងកាយចិត្តចំពោះភូមិមេសរប្រចាន់លើអោយបាននូវផ្លែផ្កាយយ៉ាងពេញលេញទាំងការគាំទ្រ ក្នុងការបោះឆ្នោត និងការរីកចំរើនហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិ។

សូមជម្រាបជូនថា៖ ពិធីប្រគល់លិខិតថ្លែងឣំណរគុណនិងជូនពរនេះធ្វើឡើងក្រោមឣធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ឣនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍  មៀច  សុផាន់ណាដើម្បីប្រគល់លិខិតជូនសប្បុរសជននិងក្រុមការងារបក្សប្រមាណជាង៤០នាក់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២មានទីតាំងស្ថិតនៅភោជនីយដ្ឋានទន្លេរបាសាក់២។

គួររំលឹកផងដែរថា៖ លោកបណ្ឌិត តេង ប៊ុនថុនអនុប្រធានក្រុមការងារចុះជួយឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ និងក្រុមការងារទាំងអស់បានឣភិវឌ្ឍភូមិត្រឹមតែរយៈពេល១ឆ្នាំ ៣ខែប៉ុណ្ណោះ ប្រជាពលរដ្ឋសង្កេតឃើញថា ភូមិមេសរប្រចាន់លើ បានផ្លាស់ប្ដូរមុខមាត់ថ្មី ដោយប្រែពីផ្លូវភក់ជ្រាំដើរសឹងមិនបានបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា សំណង់សាសនា និង ទីស្នាក់ការបក្សភួមិ,ជួសជុលផ្លូវចូលទីស្នាក់បក្សភូមិ,លាបថ្នាំបង្កា់ដៃព្រះវិហារ និងជីកស្រះទឹកវត្ត  ជាពិសេសផ្លូវបេតុស្ថិតនៅក្នុងគំរោង៩០០ម៉ែត្រនឹងរួចនាពេលឆាប់ៗនេះ។

ជាក់ស្ដែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ឆ្នាំ២០២២កន្លងទៅ ភូមិមេសរប្រចាន់លើទទួលបានលទ្ធផលសមាជិកបក្សទៅបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋចំនួន ៦៤៣សំលេង ទល់នឹង១៤៥ គិតជាភាគរយៈ១០០%  មានន័យថាប្រជាជនបោះឆ្នោតគាំទ្រគណៈបក្សប្រជាជនលើសពីផែនការ បើប្រៀបធៀបនឹងចំនួនភូមិចំនួន០៦ស្ថិននៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |