ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពេទ្យ​ព្យាបាល Maradona មុនពេល​ស្លាប់​ប្រឈម​នឹង​ការដាក់ទោស​ពីបទ​មនុស្សឃាត

ពេទ្យ​ព្យាបាល Maradona មុនពេល​ស្លាប់​ប្រឈម​នឹង​ការដាក់ទោស​ពីបទ​មនុស្សឃាត

​បាល់ទាត់៖ បុគ្គលិក​ពេទ្យ​ចំនួន​ប្រាំ​បីនាក់​ដែល​បាន​ព្យាបាល​លោក Diego Maradona ប៉ុន្មាន​សប្តាហ៍​មុនពេល​គាត់​ស្លាប់​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ នោះប្រឈម​នឹង​ការដាក់ទោស​ពីបទ​មនុស្សឃាត​។

​ចៅក្រម​នៅ​អា​ហ្ស​ង់​ទីន​បាន​បញ្ជា​ឱ្យ​កាត់ទោស ​បន្ទាប់ពី​មានការ​ស៊ើបអង្កេត​លើ​ការស្លាប់​របស់ Maradona ដោយ​សារ​គាំងបេះដូង​។ របាយការណ៍​បាន​រកឃើញថា ​ការព្យាបាល​នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ កង្វះ​ការ​យកចិត្តទុកដាក់ និង​ព្យាបាល​មិន​ត្រឹមត្រូវ​។ ​របាយការណ៍​ក៏បាន​អះអាង​ដែរ​ថា Maradona អាចមាន​ឱកាស​គេច​ផុតពី​ការស្លាប់ ប្រសិនបើ​គាត់​បានទទួល​ការព្យាបាល​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។​ ​ក្នុងចំណោម​បុគ្គលិក​ដែល​ប្រឈម​នឹង​ការចោទប្រកាន់​ គឺ​វេជ្ជបណ្ឌិត​ផ្ទាល់​របស់​លោក Maradona គឺ​លោក Leopoldo Luque ដែល​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​នេះ​។​ ​ចៅក្រម​បាន​ចោទប្រកាន់ក្រុម​ពេទ្យ​ទាំង ៨នាក់​ពីបទ​ធ្វើឃាត​ដោយ​អ​ចេតនា ហើយ​ប្រសិនបើ​រកឃើញថា​មានទោស បុគ្គលិក​ពេទ្យ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ២៥ឆ្នាំ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |