ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារលិខិតជូនប្រធានរដ្ឋសភាវៀតណាម សម្តែងការអបអរសាទរជាមួយលើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារលិខិតជូនប្រធានរដ្ឋសភាវៀតណាម សម្តែងការអបអរសាទរជាមួយលើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតមួយជូន លោក Vuong Dink Hue ប្រធានរដ្ឋសភាវៀតណាម ដោយសម្តែងការអបអរសាទរជាមួយ ខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងសារលិខិតនេះ សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ដូច្នេះថា៖ «ក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ ប្រទេសយើងទាំងពីរបានឆ្លងកាត់នូវដំណាក់កាលជាប្រវត្តិសាស្ត្រជាច្រើន ដោយបានជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាព និងការ អភិវឌ្ឍ។ បច្ចុប្បន្នប្រជាជន និងប្រទេសទាំងពីរបាននិងកំពុងសប្បាយរីករាយដោយការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនងដ៏ល្អលើគ្រប់វិស័យដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ការរីកចម្រើនផ្នែកសង្គម សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ និងវិបុលភាពរួមដ៏ត្រចះត្រចង់»

សម្តេចបានបន្តថា សភាកម្ពុជា-វៀតណាម បានដើរតួនាទីស្នូលក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រទេសយើងទាំងពីរ ស្របតាមទិសស្លោក «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយ សហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។ ជាមួយនេះ សភាទាំងពីរបានដើរតួនាទីដ៏សំខាន់នៅក្នុង វិស័យការទូតសភាតាមរយៈពង្រឹងពង្រីកសហប្រតិបត្តិការដ៏ជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ដោយបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភា ដើម្បីបម្រើបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុង តំបន់ និងលើពិភពលោក។

សម្តេចបានប្រសិទ្ធពរជ័យជូន បក្ស រដ្ឋ រដ្ឋាភិបាល សភា និងប្រជាជនវៀតណាម សម្រេចបាននូវសមិទ្ធផលដ៏ធំធេងថ្មីៗថែមទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសម្រេចបាននូវគោលដៅ «ក្លាយទៅ ជាប្រទេសអភិវឌ្ឍន៍ មានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥»

សូមបញ្ជាក់ថា កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ គិតមកដល់ខែមិថុនា ឆ្នាំ២០២២នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានរយៈពេល៥៥ឆ្នាំហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |