ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រាជធានី-ខេត្តចំនួន៣ ទទួលជ័យលាភី ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋានបានល្អ

រាជធានី-ខេត្តចំនួន៣ ទទួលជ័យលាភី ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋានបានល្អ

ភ្នំពេញ៖ រាជធានីភ្នំពេញ និងខេត្តចំនួន២ទៀត មានខេត្តពោធិ៍សាត់ និងខេត្តសៀមរាប បានទទួលនូវជ័យលាភី ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន មានការរីកចម្រើន និងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ។

ឯកឧត្តម ប៉ុក សុគន្ធណារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ បានមាន​ប្រសាសន៍​ថា សម្រាប់ជ័យលាភីលេខ១ ​បានទៅ​លើក្រុងពោធិ៍សាត់ ​អនុវត្តគម្រោងទំនប់​បង្ហៀរទឹកក្បាល​ហុង​ស្ទឹងពោធិ៍សាត់, លេខ២. បានទៅលើស្រុកបន្ទាយស្រី ខេត្តសៀមរាប អនុវត្តគម្រោងផ្ទះមួយ អំពូលភ្លើងមួយ និងលេខ៣. បានទៅលើសង្កាត់ទឹកល្អក់ទី១ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦ ។

ឯកឧត្តម បានបន្តថា ចំពោះកម្មវិធីពានរង្វាន់នេះ ត្រូវបានផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដើម្បីឲ្យគ្រប់​បណ្ដារាជធានីខេត្ត ​បានចូលរួមដាក់​គម្រោង​របស់ខ្លួន ​ដែលគិតថា​អនុវត្តបានល្អលើការបម្រើសេវា​ជូន​ពលរដ្ឋ ឬអភិវឌ្ឍន៍​មូលដ្ឋាន ធ្វើការប្រឡងប្រណាំង ​ហើយត្រូវបានជ្រើសយកគម្រោង​ដែល​អនុវត្ត​បានល្អ មកធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ​ហើយក៏បានរកឃើញ​នូវ​ជ័យលាភីទាំង៣នេះ ។

ឯកឧត្តម ប៉ុក សុគន្ធណារ៉ា បានបញ្ជាក់ថា គណៈកម្មការដែលវាយតម្លៃ ទៅលើជ័យលាភីនេះ មាន​ខាងក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែន ​នគរូបនីយកម្ម ​និងសំណង ​សាលារាជធានី ដៃគូអភិវឌ្ឍន៍​នៅទីក្រុងប៉ារីស ​ប្រទេសបារាំង​ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង និង​ភាគីមួយ​ចំនួនទៀត ។

ឯកឧត្តម ម៉ម សារិន ប្រធានសមាគម​ជាតិក្រុមប្រឹក្សារាជធានីខេត្ត និងជាប្រធានក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា សមាគម​មានរៀបចំការធ្វើដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរ​បទពិសោធន៍​រវាងខេត្តជាប់ជ័យលាភី ​ទៅដល់បណ្ដាខេត្តផ្សេងៗ​ ដើម្បីដកស្រង់យកបទពិសោធ៍មកអនុវត្ត ទាក់ទង​នឹង​ការអភិវឌ្ឍ​តំបន់ប្រជុំជន​ ជាពិសេសពាក់ព័ន្ធ​នឹងការផ្ដល់សេវាជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងមូលដ្ឋាន ។

ឯកឧត្តម បានរំពឹងថា ​គណៈប្រតិភូគ្រប់ខេត្ត នឹងដកស្រងយកបទពិសោធន៍ពីរាជធានីខេត្ត​ជ័យលាភី អនុវត្តន៍​តាមបណ្ដាខេត្តរៀងខ្លួន​ ឲ្យកាន់តែល្អប្រសើរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |