ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីការពារជាតិជប៉ុន លើកកម្ពស់កិច្ចសហប្រតិបត្តិការ វិស័យការពារជាតិកម្ពុជា-ជប៉ុន

សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីការពារជាតិជប៉ុន លើកកម្ពស់កិច្ចសហប្រតិបត្តិការ វិស័យការពារជាតិកម្ពុជា-ជប៉ុន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរដ្ឋមន្ត្រីការពារជាតិជប៉ុន លើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈពេលបច្ចុប្បន្នកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរកំពុងមានភាពស៊ីជម្រៅ និងបើកទូលាយ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក គីស៊ី ណូប៊ុអូ ក្នុងដំណើរបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន នៅកម្ពុជានោះ លោកទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន នៅកម្ពុជា ចំខួប៣០ឆ្នាំនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់កម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវក្តីរីករាយផងដែរ ចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក។ តាមយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិប្រទេសទាំងពីរកាន់តែរីកចម្រើន និងស៊ីជម្រៅ។

លោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានគូសរំលេចពីការជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងនៅលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ។

ក្នុងជំនួបនេះរដ្ឋមន្ត្រីការពារជាតិជប៉ុន បានបង្ហាញនូវការវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសជំរុញការអនុវត្តន៍គោលការណ៍ឯកច្ឆ័ន្ទទាំង៥ចំណុច។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលកាន់តែស៊ីជម្រៅ និងបើកទូលាយ ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនៈលើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក។

ទន្ទឹមនឹងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរដ្ឋមន្ត្រីការពារជាតិជប៉ុន បន្តជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែមទៀត។ សម្តេចតេជោ បានលើកបង្ហាញកិច្ចការមួយចំនួនដែលគួរយកចិត្តទុកដាក់មានដូចជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម។

សូមបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជានេះ នៅថ្ងៃទី២១ ខែមិថុនា ម្សិលមិញ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។

ក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសរំលេចថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ទោះបីមានស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ប៉ុន្តែកងទ័ព និងក្រសួងការពារប្រទេសទាំងពីរ នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និទ្ធ តាមផែនការកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នា៖ ចំពោះវិស័យកងទ័ពជើងគោក បានបណ្ដុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរដំណើរទស្សនកិច្ច, ការចូលរួមប្រជុំ និងវេទិកានានា ហើយចំពោះវិស័យកងទ័ពជើងទឹក កងស្វ័យការពារជើងទឹកជប៉ុន បានបញ្ជូននាវាចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ចំពោះវិស័យរក្សាសន្តិភាព កងស្វ័យការពារជប៉ុន បានបើកវគ្គបំប៉នវិស័យរក្សាសន្តិភាពនៅកម្ពុជា ជូនកងកម្លាំងរក្សាសន្តិភាព លើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់ និងនៅក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកល ភាគីជប៉ុន បានធ្វើការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក និងបានទទួលកងកម្លាំង រក្សាសន្តិភាពកម្ពុជាទៅសិក្សានៅប្រទេសជប៉ុនលើជំនាញវគ្គបំប៉នវិស្វកម្ម សំណង់ផ្ដេក និងគ្រឿងផ្ទុះ។

សម្តេចពិជ័យ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈ ប្រតិភូទៅវិញទៅមក ការគាំទ្រហ្វឹកហ្វឺនវិស័យរក្សាសន្តិភាព ការបណ្ដុះបណ្តាលធនធានមនុស្ស ការចូលចតនាវា កងស្វ័យការពារជប៉ុននៅកំពង់ផែព្រះសីហនុ ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។ ទាំងអស់នេះ សុទ្ធតែបង្ហាញពីឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើង និងរីកចម្រើនថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា តាមរយៈការបំពេញទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅកម្ពុជានាពេលនេះ និងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវិស័យោធា រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |