ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់រង្វាន់ជ័យលាភីជូន បេក្ខជនបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀងបុរាណ-សម័យ

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់រង្វាន់ជ័យលាភីជូន បេក្ខជនបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀងបុរាណ-សម័យ

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភី កម្មវិធីប្រឡងចម្រៀងបុរាណ-សម័យពានរង្វាន់ «អរគុណសន្តិភាព» អបអរសាទរខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ វគ្គផ្តាច់ព្រ័ត្រ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

កម្មវិធីនេះរៀបចំឡើងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រោមការឧបត្ថម្ភពីអាវុធហត្ថលើផ្ទៃប្រទេស និងសប្បុរសជន។ នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ នៅសាលចតុមុខ រាជធានីភ្នំពេញ។

ក្រោយប្រឡងចប់ និងមានការសម្រេចពីគណៈកម្មការនោះ កម្មវិធីបានរកឃើញបេក្ខជនបេក្ខនារី ដែលត្រូវទទួលពានរង្វាន់រួមមាន៖

ទី១៖ បេក្ខនារី នៅ សៀងហៃ មកពីខេត្តកំពត ជាប់លេខ ១ ទទួលបានថវិកា ៤៥ លានរៀល
ទី២៖ បេក្ខជន ព្រឿង ប៊ុនរ៉ា មកពីខេត្តបាត់ដំបង ជាប់លេខ ២ ទទួលបានថវិកា ២០ លានរៀល
ទី៣៖ បេក្ខជន ស៊ិន សិលា មកពីខេត្តកំពង់ចាម ជាប់លេខ ៣ ទទួលបានថវិកា ១២ លានរៀល។ ដោយឡែកបេក្ខជន បេក្ខនារី ៤ រូបទៀតដែលមិនបានជាប់ចំណាត់ថ្នាក់ ក៏ម្នាក់ៗទទួលបាន ៤ លានរៀលផងដែរ។

សូមជម្រាបថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបម្រើការកម្សាន្ត សប្បាយដល់ទូរទស្សនិកជន និងការរំលឹកនឹកដល់គុណូបការៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុន ដឹកនាំ តស៊ូ រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ និងដឹកនាំប្រទេសជាតិឲ្យមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |