ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​ស្អែក​នេះ

ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​ស្អែក​នេះ

បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ឬ​ដំណាក់កាល​ទី​២ នា​ថ្ងៃទី​២១ ខែមិថុនា​ស្អែក​នេះហើយដោយមាន​បេក្ខភាព​ប្រកួតប្រជែង ១៤​ក្រុមដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំងៗ​ឡើងទៅ​ប្រកួត​ដំណាក់កាល​ទី​៣ ឬ​ការប្រកួត​ថ្នាក់ជាតិនាពេលខាងមុខ។​

​សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​ស្អែក​នេះ រួមមាន​ក្រុម​កំពត​អេ​ហ្វ​ស៊ីបើកទ្វារ​ផ្ទះ​ទទួល​ព្រៃវែង​អេ​ហ្វ​ស៊ី ខណៈ​ក្រុម​ឬ​ទ្ធី​សែនជួប​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និង​ខេត្តឧត្ដរមានជ័យ​​ជួប​ក្រុម​ ISI ​ដង្កោ​សែន​ជ័យនៅ​ទីលាន​វិទ្យាល័យតេ​ជោ​សែន សំរោង នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​ ​ចំណែក​នៅ​ថ្ងៃ​បន្ទាប់ពោលគឺ​នៅ​ថ្ងៃទី​២២ ខែមិថុនាក៏មាន​ការប្រកួត ៣​គូ​ដែររួមមាន​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីជួប​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ទីលាន​វិទ្យាល័យ​បឹងត្របែក។ ក្លិប​សៀមរាប​អេ​ហ្វ​ស៊ីជួប​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប​ជាមួយគ្នា គឺ​ក្រុម​ណិ​ច​ស្ដិ​បនៅ​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​សូល​ទី​ឡូ​អង្គរជួប​ខេត្តបន្ទាយមានជ័យនៅ​កីឡដ្ឋានហនុមាន នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​

​គួរ​ដឹងថា ការប្រកួត​ដំណាក់កាល​ទី​២ ដែលមាន​បេក្ខភាព​ប្រកួតប្រជែង ១៤​ក្រុមនឹង​ធ្វើការ​ជម្រុះ​យក​ក្រុម​ខ្លាំងៗ ៨​ក្រុម ឡើងទៅ​ប្រកួត​ដំណាក់កាល​ទី​៣ ជាមួយ​ក្រុម​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ឬ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដើម្បី​ឈានទៅ​ប្រកួតប្រជែង​ដណ្ដើម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ​២០២២ ដែល​គ្រោង​នឹងធ្វើ​ការប្រកួត​ពីថ្ងៃ​ទី​២០ ខែកក្កដារហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |