ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចក្រឡាហោម ប្រាប់មន្ត្រីកុំអួតអាង ឌឺដងដាក់ផ្លែឲ្យអ្នកចាញ់ឆ្នោត ព្រោះសុទ្ធជាខ្មែរដូចគ្នា

សម្ដេចក្រឡាហោម ប្រាប់មន្ត្រីកុំអួតអាង ឌឺដងដាក់ផ្លែឲ្យអ្នកចាញ់ឆ្នោត ព្រោះសុទ្ធជាខ្មែរដូចគ្នា

ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំទៅមន្ត្រីអាជ្ញាធរ ដែលជាកូតារបស់គណបក្សប្រជាជនកម្ពុជា (CPP) មិនត្រូវអួងអាងឌឺដង ដាក់ដង ដាក់ផ្លែ ទៅគណបក្សនយោបាយផ្សេងៗ ដែលចាញ់ឆ្នោតនោះទេ ព្រោះសុទ្ធសឹងតែជាខ្មែរដូចគ្នា។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្ស៊ី ហៅវត្តត្រពាំងទទឹម ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលុប បង្ហាញអំពីការគាំទ្រដំំណើរការប្រជាធិបតេយ្យ និងការបន្តថែរក្សាសុខសន្តិភាព ដែលការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក៏ជាការបង្ហាញកិត្តិយសជាតិលើឆាកអន្តរជាតិ និងពិតជាមានមោទកភាព ចំពោះការចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតពីគ្រប់ភាគី។

សម្ដេចបន្តថា ក្រុមប្រឹក្សាឃុំសង្កាត់ ដែលឈ្នះការបោះឆ្នោតត្រូវសងគុណពលរដ្ឋ គិតឱ្យជ្រៅជ្រះ កុំថាខ្លួនឯងខ្លាំងទើបឈ្នះឆ្នោត ព្រោះខ្លាំងបាន ដោយសារពួកគាត់បោះឆ្នោត ដែលពលរដ្ឋគឺជាម្ចាស់សិទ្ធិ ម្ចាស់អំណាច ហើយបានធ្វើមេឃុំនេះ គឺពលរដ្ឋជាអ្នកផ្ដល់ឲ្យ ដូច្នេះត្រូវបំរើពួកគាត់ឱ្យអស់ពីលទ្ធភាព ត្រូវធ្វើឱ្យមានទំនុកចិត្ត ដ្បិតមិនមែនគ្រាន់តែបោះឆ្នោតឱ្យនោះទេ ថែមទាំងផ្ដល់ប្រាក់ខែជូនទៀត តាមរយៈប្រាក់ខែរដ្ឋ ដែលក៏ជាប្រាក់របស់ពលរដ្ឋ។

សម្ដេចក្រឡាហោម បានបន្ថែមថា សម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ឈ្នះឆ្នោត កុំអួតកុំអាង កុំឆ្មើងកុំឆ្មៃ ហើយកុំដាក់ដងដាក់ផ្លែផ្កាជាមួយអ្នកមិនជោគជ័យ ឬអ្នកដែលចាញ់ គឺកុំនិយាយឱ្យសោះ អត់មានប្រយោជន៍អ្វីនោះទេ គ្រាន់តែបំរើមហិច្ចតាខ្លួនឯង គំនិតខ្លួនឯងប៉ុណ្ណឹង ប៉ុន្តែឱ្យសម្រាប់សង្គមជាតិអត់មានទេ ដោយអ្នកទាំងអស់នេះត្រូវរឹតតែធ្វើល្អដាក់ ដើម្បីឱ្យពួកគេឃើញថានយោបាយគណបក្សប្រជាជនកម្ពុជា មិនមានការរើសអើងបក្សភ្លើងទៀនក៏ដោយ ភ្លើងធូបក៏ដោយ បោះឆ្នោតហើយធ្វើការជាមួយគ្នាទៅ ព្រោះសុទ្ធតែខ្មែរដូចគ្នាទេ ។

ជាមួយនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវពលរដ្ឋចូលរួមបង្កើនការអប់រំកូនចៅចៀសឱ្យផុតពីអំពើអបាយមុខ ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន នៅរៀងរាល់ពេលធ្វើដំណើរតាមដងផ្លូវ ត្រូវពាក់មួកសុវត្ថិភាព ហើយអាណាព្យាបាល ឪពុកម្ដាយ ជីដូនជីតា បង្កើនការប្រុងប្រយត្នចំពោះកុមារតូច ដែលអាចជួបគ្រោះថ្នាក់លង់ទឹកនារដូវវស្សានេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |