ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វគ្គ​ជម្រុះ​ថ្នាក់ជាតិ​នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ចាប់ផ្ដើម​ប្រកួត​នា​ដើម​សប្ដាហ៍​ក្រោយ​

វគ្គ​ជម្រុះ​ថ្នាក់ជាតិ​នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ចាប់ផ្ដើម​ប្រកួត​នា​ដើម​សប្ដាហ៍​ក្រោយ​

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ឬ​ដំណាក់កាល​ទី​២ នា​ថ្ងៃទី​២១ ខែមិថុនា​ដើម​សប្ដាហ៍​ក្រោយ​នេះហើយ បន្ទាប់ពី​រកឃើញ​ក្រុម​ជយលាភី​ថ្នាក់​ខេត្តកាលពី​ថ្មីៗ។​

​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតសម្រាប់​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ឬ​ការប្រកួត​ដំណាក់កាល​ទី​២ នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំនេះគឺមាន​បេក្ខភាព ១៤​ក្រុម​ចូលរួមក្នុងនោះ​មាន ៤​ក្រុមជា​ក្រុម​ជយលាភី​មកពី​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្តគឺមាន​ក្រុម​ជើងឯក​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​, ក្រុម​លេខ​២ ខេត្តឧត្ដរមានជ័យ, ក្រុម​លេខ​៣ ឬ​ទ្ធី​សែន និង​ក្រុម​លេខ​៤ ខេត្តកំពត។​ ១០​ក្រុម​ទៀតគឺជា​ក្រុម​បេក្ខភាព​លី​គ​ទី​២ ឬ​ Cambodian League 2 ​រួមមាន​ក្រុម​អគ្គិសនី​កម្ពុជា​, ​នគរបាលជាតិ​, ​ព្រៃវែង​អេ​ហ្វ​ស៊ី​, ​កោះកុង​អេ​ហ្វ​ស៊ី​, ​អាយ អេស អាយ ដង្កោ​សែន​ជ័យ​, ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​, ​សៀមរាប​អេ​ហ្វ​ស៊ី​, ​បន្ទាយមានជ័យ​អេ​ហ្វ​ស៊ី​, ​សូល​ទី​ឡូ​អង្គរ និង​ក្រុម​ណិ​ច​ស្តិ​ប​អេ​ហ្វ​ស៊ី។​

​សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​២ នឹង​ជម្រុះ​យក​ក្រុម​ខ្លាំងៗ ៨​ក្រុមឡើងទៅ​ប្រកួត​ដំណាក់កាល​ទី​៣ ជាមួយ​ក្រុម​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដើម្បី​ឈានទៅ​ប្រកួតប្រជែង​ដណ្ដើម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំ​២០២២។​ ​ការប្រកួត​ដំណាក់កាល​ទី​២ គ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​០៧ ខែកក្កដា​ខាងមុខមុន​បន្ដ​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ដំណាក់កាល​ទី​៣ ដែល​គ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​២០ ខែកក្កដារហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |