ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អ៊ូ​ស​ប៊ែ​គី​ស្ថាន​យកឈ្នះ​ជប៉ុន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFC U-23 Asian Cup

អ៊ូ​ស​ប៊ែ​គី​ស្ថាន​យកឈ្នះ​ជប៉ុន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFC U-23 Asian Cup

​បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​បាន​យកឈ្នះ​ក្រុម​ជប៉ុន ២-០ កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ AFC Asian Cup អាយុ​ក្រោម ២៣​ឆ្នាំ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ ​​បន្ទាប់ពី​ការប្រកួត​ដែល​គ្មាន​ក្រុម​ស៊ុត​បញ្ចូល​ទី​គ្នា​ក្នុង​វគ្គ​ទី១ ក្រុម​ម្ចាស់ផ្ទះ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​ក៏​រកបាន​គ្រាប់​នាំមុខ​នៅ​វគ្គ​ទី២ នាទី​ទី៦០ ដោយ Jasurbek Jaloliddinov មុនពេល​ដែល Husain Norchaev ស៊ុត​គ្រាប់​ធានា​ជ័យជំនះ​នៅ​នាទី​ទី៨៩​។

ជ័យជំនះ​នេះ​ធ្វើឱ្យ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី២ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ី​អាយុ​ក្រោម ២៣ឆ្នាំនេះ បន្ទាប់ពី​ធ្លាប់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ២០១៨ និង​ជា​ជើងឯក​តែម្តង​នៅពេលនោះ​ក្រោយ​យកឈ្នះ វៀតណាម​។ ចំណែក​ជប៉ុន​ខកខាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣ព្រឹត្តិការណ៍​ជាប់​គ្នា​ហើយ​បន្ទាប់ពី​ឆ្នាំ២០១៦ ដែល​ខ្លួន​ជា​ជើងឯក​។​ ​​ងាក​មក​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត អារ៉ាប៊ីសាអ៊ូឌីត​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី៣ ក្រោយ​យកឈ្នះ​អូស្ត្រាលី ២-០ ផងដែរ​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ​អារ៉ាប៊ីសាអ៊ូឌីត​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី៣ និង​ជាការ​ប៉ុនប៉ង​ឈ្នះ​ជើងឯក​លើកដំបូង​ ពោលគឺ​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​ពីរលើក​កន្លងមក​សុទ្ធតែ​បរាជ័យ​គឺ​នៅ​ឆ្នាំ២០១៣ ចាញ់​អ៊ីរ៉ាក់ និង ២០២០ ចាញ់​កូរ៉េ​។ ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​នឹង​ឡើង​ជួប​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​នេះ ខណៈ​អូស្ត្រាលី​ត្រូវ​ជួប​ជាមួយ​ជប៉ុន​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |