ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា​រក​បាន ១​ពិន្ទុ​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ការប្រកួត​ជម្រុះ​ Asian Cup

កម្ពុជា​រក​បាន ១​ពិន្ទុ​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ការប្រកួត​ជម្រុះ​ Asian Cup

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបានបញ្ចប់​យុទ្ធនា​ការប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ នៃ​ពានរង្វាន់​បាល់ទាត់ជើងឯក​ទ្វីបអាស៊ី​ AFC Asian Cup 2023 ​នៅ​ប្រទេស​ឥណ្ឌា​ហើយ ដោយ​រកបាន​ត្រឹម ១​ពិន្ទុ​ប៉ុណ្ណោះក្រោយ​ប្រកួត​ស្មើ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ២-២ កាលពី​យប់មិញ។​

​ជំនួប​បង្គ្រប់កិច្ច​ពូ​ល​ D ​នេះ អា​ហ្វ​ហ្គា​នី​ស្ថានបាន​បើក​ការ​នាំមុខ​កម្ពុជា ២​គ្រាប់​មុនដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ​ Faysal Shayesteh ​នៅ​នាទី​១៦ និង​កីឡាករ​ក្លិប​បឹងកេត​ Mustafa Zazai ​នៅ​នាទី​៣៥ មុន​កីឡាករ ប្រាក់ ធី​វ៉ា រកបាន ១​គ្រាប់​ឲ្យ​ក្រុម​គោព្រៃ​វិញនៅ​នាទី​៣៧ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​វគ្គ​ទី​១។​ ​ដោយឡែក​វគ្គ​ទី​២ ក្រុម​ទាំង​ពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់តែ​ជក់ចិត្ត ពិសេស​ក្រុម​ជម្រើសជាតិ​កម្ពុជារហូត​រកបាន​គ្រាប់​វាយបក​តាម​ស្មើ ២-២ វិញ តាមរយៈ​ការ​តែ​ត​បញ្ចូល​ទី​របស់​កីឡាករ កែវ សុខ​ផេង ហើយ​លទ្ធផល​នេះក៏បាន​រក្សា​ដល់​ចប់​ការប្រកួត​ពេញ​ម៉ោង បន្ទាប់ពី​កម្ពុជាមានឱកាស​ជាច្រើនលើក​នៅ​ចុង​ម៉ោង តែ​ធ្វើ​មិនបាន​សម្រេច។​

​លទ្ធផល​នេះបានធ្វើ​ឲ្យ​កម្ពុជា និង​អា​ហ្វ​ហ្គា​នី​ស្ថានរកបាន​ត្រឹម ១​ពិន្ទុ​ម្នាក់​ដូចគ្នាក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​ពានរង្វាន់​ AFC Asian Cup 2023 ​នេះ បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ក្នុង​ពូ​ល​ D ​ជាមួយ​លទ្ធផល​ស្មើ ១ និង​ចាញ់ ២ មិន​ស្គាល់​ជ័យជម្នះ​ដូចគ្នា៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |