ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា-អូស្រ្តាលី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត

កម្ពុជា-អូស្រ្តាលី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Kathryn Campbell រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានសម្តែងការពេញចិត្តចំពោះមិត្តភាពដ៏ យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអំឡុងពេល ៧០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ ថែមទាំងបានឯកភាពប្តេជ្ញាចិត្តបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។

នៅក្នុងជំនួបការងារកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២០កន្លងទៅ នៅទីស្តីក្រសួង ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងសាជាថ្មីនូវការវាយតម្លៃរបស់កម្ពុជា ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលី​ដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅលើវិស័យអប់រំ សុខាភិបាល ការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ការពារជាតិនិងសន្តិសុខ ​និងបានកត់សម្គាល់ អំពីលទ្ធផល ប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីលើកទី៣ នៅទីក្រុងកង់បេរ៉ា។

ជាមួយគ្នានេះ​ ឯកឧត្តម បានចែករំលែកជាមួយលោកជំទាវអំពីការវិវត្តនៃសភាពការណ៍ នៅ​មីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីភាពស្មុគស្មាញនៃវិបត្តិ ​និងការប្រឈមមុខនានា ក្នុងការស្វែងរក​ដំណោះស្រាយ​សមស្របមួយ​ ដែលតម្រូវឱ្យមានការយោគយល់គ្នា ​ភាពអត់ធ្មត់ និង​ការ​អត់ឱន​ពី​គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង រួមឯកភាពនិងសាមគ្គីភាពក្នុងចំណោមរដ្ឋ​ជា​សមាជិកអាស៊ាន ​និងគ្រប់ភាគីទាំងអស់។

ឯកឧត្តម បានគូសបញ្ជាក់អំពីវឌ្ឍនភាព ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុច របស់​អាស៊ាន​ស្ដីពីមីយ៉ាន់ម៉ា រួមទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោកជំទាវ​ ក្នុងការរៀបចំការងារជា​មូលដ្ឋាន​ក្នុងអំឡុង​ពេលនៃទស្សនកិច្ចលើកទីមួយរបស់លោក​ទៅកាន់មីយ៉ាន់ម៉ា កាលពីខែ​មីនា​កន្លងទៅ ​សម្រាប់អាទិភាពបន្ទាន់ចំនួន៣រួមមាន៖១.ការបញ្ឈប់ អំពើហិង្សា ២.ការធានា ឱ្យបាន​នូវការផ្តល់​ជំនួយ​មនុស្សធម៌​ទាន់​ពេលវេលាដោយគ្មានការរើសអើង និង៣.ការកសាង​បរិយាកាស​អំណោយ​ផលសម្រាប់ កិច្ច​សន្ទនា​នយោបាយ​ប្រកបដោយបរិយាប័ន្នដើម្បី​ដោះស្រាយ​វិបត្តិនៅ​មីយ៉ាន់ម៉ា។

ឯកឧត្តម បានជម្រាបជូនភ្ញៀវ អំពី ការរៀបចំដំណើរទស្សនកិច្ចជាលើកទី២ របស់ឯកឧត្តមទៅកាន់​មីយ៉ាន់ម៉ា ​ដែលគ្រោងធ្វើនៅចុងខែនេះ ​ដោយសង្កត់ធ្ងន់ថា​ ការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺស្ថិតក្នុងចំណោមការផ្ដោតការយកចិត្តទុកដាក់របស់លោកនាពេលនោះ​ ស្របតាម អាណត្តិរបស់​ប្រេសិតពិសេស។

ជាកិច្ចឆ្លើយតប ​ភាគីអូស្រ្តាលី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការស្វែងរកដំណោះស្រាយចំពោះ​វិបត្តិ​បច្ចុប្បន្ន​នៅមីយ៉ាន់ម៉ា ​និងបាន អះអាងអំពីការគាំទ្រ​ របស់អូស្ត្រាលីសម្រាប់ការធ្វើជាប្រធាន​អាស៊ាន​របស់កម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |