ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចអនុវត្តវិន័យកងកម្លាំងលើមន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យម្នាក់ ដែលស្រវឹងស្រាជិះម៉ូតូរេពេញផ្លូវ

ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចអនុវត្តវិន័យកងកម្លាំងលើមន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យម្នាក់ ដែលស្រវឹងស្រាជិះម៉ូតូរេពេញផ្លូវ

(ភ្នំពញ)៖ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ឱ្យចូលខ្លួនមកធ្វើការបំភ្លឺធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ ដោយសារតែមន្រ្តីរូបនេះស្រវឹងស្រា ហើយជិះម៉ូតូរេពេញផ្លូវ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានឃើញការចុះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិនោះ ថ្នាក់ដឹកនាំបានឲ្យ ការិយាល័យជំនាញកោះហៅមន្រ្តីរូបនេះមកធ្វើការអប់រំ និងដាក់ពិន័យតាមច្បាប់កងកម្លាំងនគរបាលជាតិ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា៖ «ករណីខាងលើនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំ របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោយពីបានទទួលព័ត៌មានភ្លាមៗ កម្លាំងជំនាញរបស់យើង ចាប់ផ្តើមធ្វើការភ្លាម ដើម្បីស្រាវជ្រាវថាតើលេខម៉ូតូហ្នឹង ជារបស់អ្នកណាមន្ត្រីនៅខាងណា ព្រោះរូបភាពថតពីក្រោយ។ បន្ទាប់ពីស្រាវជ្រាវបានប៉ុន្មានម៉ោង មន្ត្រីយើងបានរកឃើញថា គាត់ជាមន្ត្រីចរាចរណ៍នៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ»

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «នេះគឺជាទង្វើរបស់បុគ្គលដែលមន្ត្រីមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំងជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ ឱ្យចូលខ្លួនមកធ្វើការបំភ្លឺធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំងដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ»

ជាចុងបញ្ចប់ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហានេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |