ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅអាមេរិកជាថ្មី នៅខែកញ្ញា ខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅអាមេរិកជាថ្មី នៅខែកញ្ញា ខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

ការអញ្ជើញទៅកាន់អាមេរិកជាថ្មីនេះ នឹងធ្វើឡើងរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះសម្តេចក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកផងដែរ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ វិញ្ញាបនបត្រដល់សិស្សមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃចន្ទ័ ទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងទៅអាមេរិកមួយសារទៀត ខ្ញុំមានផែនការទៅអាមេរិក គឺទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលចាប់ផ្តើមនៅថ្ងៃទី២០ ដល់២៤ (ខែកញ្ញា) ថ្ងៃទី២៥ ខ្ញុំនឹងត្រឡប់មកវិញ ខ្ញុំក៏មានគម្រោងជួបជាមួយបងប្អូនខ្មែរនៅអាមេរិកទៀត ហើយខ្ញុំនឹងសួរពីតម្លៃប្រេងនៅអាមេរិក កាលមុនខ្ញុំក៏សួរដែរ ឥឡូវខ្ញុំនឹងសួរទៀត ហើយខ្ញុំយកតម្លៃពីស្រុកខ្មែរទៅ ប្រៀបធៀបជាមួយតម្លៃនៅអាមេរិក ព្រោះកុំឱ្យគេបោកបាន»

សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកម្តងរួចទៅហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

អំឡុងពេលនោះ ក្រៅពីចូលរួមកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ក៏មានជំនួបជាមួយមេដឹកនាំមួយចំនួន និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |