ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍មន្ដ្រីរាជការ នៅក្នុងឆ្នាំ២០២២ ក្រោយខកខាន២ឆ្នាំ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍មន្ដ្រីរាជការ នៅក្នុងឆ្នាំ២០២២ ក្រោយខកខាន២ឆ្នាំ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសថា នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ នៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ដោយក្នុងនោះ អ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើនដំឡើងតិច។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ ការសិក្សាវិជ្ជាជីវៈជាមន្ត្រី បានដោយជោគជ័យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សារចរណែនាំ ទាក់ទងនឹងការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំក្រោយ គ្រោងនឹងតំឡើងប្រៀវត្សរ៍ យើងខានតំឡើងប្រៀវត្សរ៍ឆ្នាំ២០២០ និងឆ្នាំ២០២១ ឥលូវឆ្នាំ២០២២នេះ យើងនឹងច្បាប់ផ្ដើមឡើង»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការតំឡើងនេះ មិនគិតជាភាគរយនោះទេ គឺឡើងតាមរបៀប ដោយអ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើនដំឡើងតិច។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គ្រូបង្រៀន និងគ្រូពេទ្យ ទាបបំផុតឲ្យបាន១.៥លានរៀល ដោយកន្លងទៅប្រាក់ប្រៀវត្សរ៍ គ្រូបង្រៀន និងគ្រូពេទ្យ មានចំនួន១.៣លានរៀល ឯមន្ដ្រីដទៃទៀត មានប្រាក់ប្រៀវត្សរ៍ ១.២លានរៀល នាពេលកន្លងទៅ ឡើងដល់១.៤លានរៀល។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កាលពីម្សិលមិញ សម្ដេចបានប្រាប់ទៅ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថានៅពេលដែល តំឡើងប្រៀវត្សរ៍ ក៏ត្រូវតំឡើងពិដាន នៃប្រាក់ប្រៀវត្សរ៍ជាប់ពន្ធ បានសេចក្ដីថា ពេលដែលឡើងប្រៀវត្សរ៍ អ្នកដែលមានប្រាក់ប្រៀវត្សរ៍ក្រោម១.៥លានរៀលអត់ជាប់ពន្ធ ប៉ុន្ដែអ្នកលើសនឹងគឺជាប់ពន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីជៀសវាងអ្នកប្រាក់ប្រៀវត្សរ៍តិចជាប់ពន្ធ ចាំអ្នកដែលមានប្រាក់ប្រៀវត្សរ៍ច្រើន ចាំជាប់ពន្ធ។ សម្ដេចតេជោបន្ដថា ការធ្វើបែបនេះ ដោយគិតទាំងវិស័យរដ្ឋ និងវិស័យឯកជន។

គូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ មានមន្ត្រីរាជការសរុប២១១,០៩៤នាក់ (ស្រ្តី៨៧,៥១៩នាក់ ស្មើនឹង៤១.៤៦%) ក្នុងនោះថ្នាក់ជាតិ៣៨,២៥០នាក់ ស្មើនឹង១៨.១២% (ស្រ្តី១១,៧៨៦នាក់ ស្មើនឹង៣០.៨១%) និងថ្នាក់ក្រោមជាតិ១៧២,៨៤៤ ស្មើនឹង៨១.៨៨% (ស្រ្តី៧៥.៧៣៣នាក់ស្មើ នឹង៤៣.៨២% ដែលមានក្របខណ្ឌ «ក»២៩.១៣% ក្របខណ្ឌ «ខ» ៣៣.៧៨% និងក្របខណ្ឌ «គ» ៣៧.១០%។

យោងតាមរបាយការណ៍ប្រាក់បៀវវត្សរ៍ របស់ក្រសួងមុខងារសាធារណៈ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៩ ប្រាក់បៀវវត្សរ៍ មន្ដ្រីរាជការក្នុងវិស័យ៖

* មន្ត្រីជាប់កិច្ចសន្យា មានចំនួន៦៥០,០០០រៀល កើនឡើង៥០,០០០រៀល
* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ១,៤៤០,០០០រៀល កើនឡើង៨០,០០០រៀល
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន១,១៣៥,០០០រៀល កើនឡើង៥០,០០០រៀល
* ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន១,១៥៥,០០០រៀល កើនឡើង៨០,០០០រៀល
* សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន៩១០,០០០រៀល កើនឡើង៥០,០០០រៀល
* ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន១,១១០,០០០រៀល កើនឡើង ៨០,០០០រៀល
* ជំទប់ទី១ និងទី២ ចៅសង្កាត់រងទី១ និងទី២ មានចំនួន៨៥០,០០០រៀល កើនឡើង ៥០,០០០រៀល
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន៧៤០,០០០រៀល កើនឡើង៤០,០០០រៀល
* មេភូមិ មានចំនួន៤០០,០០០រៀល កើនឡើង១៥០,០០០រៀល
* អនុប្រធានភូមិ មានចំនួន២៨០,០០០ កើនឡើង៨០,០០០រៀល
* សមាជិកភូមិ មានចំនួន ២៥០,០០០រៀល កើនឡើង៧០,០០០រៀល

ដោយឡែក របបសន្តិសុខសង្គមអប្បបរមាប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នៅឆ្នាំ២០១៩ មានចំនួន៥៦០,០០០រៀល កើនឡើង៨០,០០០រៀល។

សម្រាប់ការដំឡើងសន្ទស្សន៍បៀវវត្សមូលដ្ឋាន ឆ្នាំ២០១៩ ចំនួន២,៣៤០ មានការកើនឡើង២១០ ដោយក្នុងនោះ ប្រៀវត្សរ៍អប្បបរមាសម្រាប់មន្ដ្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ រួមមាន៖

* វិស័យរដ្ឋបាល ការទូត និងបច្ចេកទេស នៅឆ្នាំ២០១៩ ចំនួន១,១០០,១០០រៀល កើន៨៥.៦៥០រៀល
* វិស័យអប់រំ និងសុខាភិបាល នៅឆ្នាំ២០១៩ ចំនួន ១,២០០,១០០រៀល កើន៨៥.៦៥០រៀល
* នគរបាលជាតិ នៅឆ្នាំ២០១៩ ចំនួន១,១៨៤,៥៧៧រៀល កើន៩៨,៥៤៧រៀល
* យោធិន នៅឆ្នាំ២០១៩ ចំនួន១,១១៤,៣៧៧រៀល កើន៩១,៩៤៧រៀល។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |